ការងារ និងប្រាក់ឈ្នួល
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ 202.62.37.114 (contribs| logs) at ០៩:០៥, ២៨ ខែមិថុនា ២០២៣ (UTC) (26668150 វិនាទីកន្លងទៅ) |
ការងារ[កែប្រែ]
ការឈប់សម្រាកមាតុភាព[កែប្រែ]
បញ្ញត្តិស្តីពីការឈប់សំរាកលំហែមាតុភាព
តើអ្នកបានទទួលច្បាប់សម្រាកមាតុភាពគ្រប់គ្រាន់ដែររឺទេកំឡុងពេលអ្នកមានផ្ទៃពោះនៅកន្លែងធ្វើការនៅកម្ពុជា?
និយោជកមិនអាចបញ្ឈប់និយោជិក:
ដោយសារគាត់មានផ្ទៃពោះ ក្នុងពេលដែលគាត់កំពុងឈប់សំរាកលំហែមាតុភាព មុនពេលគាត់ឈប់សំរាកលំហែមាតុភាព
ស្រ្តីជានិយោជិកមានសិទ្ធិទទួលការសំរាកលំហែមាតុភាពរយៈពេល៩០ថ្ងៃ។ ក្នុងកំឡុងពេល ២ខែដំបូងដែលគាត់ ត្រលប់ទៅធ្វើការវិញ គាត់ត្រូវធ្វើការងារណាដែលស្រាលៗតែប៉ុណ្ណោះ ។ និយោជកត្រូវបានហាមឃាត់ក្នុងការបញ្ឈប់និយោជិកជាស្រ្តីក្នុងពេលដែលនិយោជិកកំពុងសំរាកលំហែមាតុភាព ឬ មុនពេលដែលនិយោជិកសំរាកលំហែមាតុភាព ។
ការផ្តល់ប្រាក់ឈ្នួលក្នុងកំឡុងពេលសំរាកលំហែមាតុភាព
កំឡុងពេលសំរាកលំហែមាតុភាព ស្រ្តីជានិយោជិកត្រូវបានទទួលប្រាក់ឈ្នួលពាក់កណ្តាលនៃប្រាក់ ឈ្នួលរបស់គាត់ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ប្រសិនបើគាត់បានបំរើការងារជូនសហគ្រាសយ៉ាងតិចមួយឆ្នាំ ។ និយោជកគួរគិតការផ្តល់ប្រាក់ឈ្នួលដោយផ្អែកលើ ប្រាក់ឈ្នួលជាមធ្យមរបស់និយោជិកក្នុងរយៈពេល១២ខែមុនពេលសំរាកលំហែមាតុភាព មិនមែនផ្អែកលើប្រាក់ឈ្នួលអប្បបរមា ឬ ប្រាក់ឈ្នួលគោលនោះទេ ។ ឧទាហរណ៍ ៖ សុខាបានធ្វើការក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយអស់រយៈពេល២ឆ្នាំមុននឹងនាងមានផ្ទៃពោះ ។ នាងមានប្រាក់ឈ្នួលគោល៤៥ដុល្លា និង ប្រាក់រង្វាន់អតីតភាពការងារ ៣ដុល្លា ៕ នាងតែងតែទៅធ្វើការទៀងទាត់ ដូច្នេះនាងទទួលបានប្រាក់រង្វាន់ការងារទៀងទាត់ ៥ដុល្លា ។
ប្រាក់ឈ្នួល និង ប្រាក់អត្ថប្រយោជន៍របស់នាងទាំងអស់មាន៦៣០ដុល្លាក្នុងរយៈពេល ១២ខែកន្លងមក ។ដោយសារសុខាបានធ្វើការលើសពីមួយឆ្នាំ នាងទទួលបានការសំរាកលំហែមាតុភាពរយៈពេល៩០ថ្ងៃនិងប្រាក់ឈ្នួលពាក់កណ្តាល ។ ប្រាក់ឈ្នួលនេះត្រូវបានគិតដូចខាងក្រោម ៖
=(៦៣៦ដុល្លា (ប្រាក់ឈ្នួល និង ប្រាក់់អត្ថប្រយោជន៍ រយៈពេល១២ខែកន្លងមក))/(១២(ខែ)) = ៥៣ ដុល្លាក្នុងមួយខែ
បន្ទាប់មកនិយោជកត្រូវគុណទឹកប្រាក់ប្រចាំខែនឹង៥០%៕ដូច្នេះនិយោជកត្រូវផ្តល់ ប្រាក់ឈ្នួលអោយ សុខា២៦, ៥០ ដុល្លា សំរាប់រៀងរាល់ខែដែលនាងកំពុងសំរាកលំហែមាតុភាព ។
ការសំរាកបំបៅកូន
រយៈពេលមួយឆ្នាំចាប់ពីទារកកើត ស្រ្តីជាម្តាយត្រូវបានអនុញ្ញាតិអោយបំបៅកូនរយៈពេលមួយម៉ោងក្នុងអំឡុងពេលធ្វើការ ។ ម៉ោងបំបៅកូននេះត្រូវបានបែងចែកជាពីរវេនហើយវេននិមួយៗ មាន៣០នាទី។ វេនទីមួយនៅពេលព្រឹក វេនទីពីរនៅពេលរសៀល ។ ពេលវេលាច្បាស់លាស់ សំរាប់បំបៅកូនត្រូវមានការព្រមព្រៀងរវាងស្រ្តីជាម្តាយ និង និយោជក។ ការសំរាកបំបៅកូន ត្រូវបានញែកដាច់ពីការសំរាកធម្មតា ហើយមិនត្រូវដកចេញពីការសំរាកធម្មតាទេ ។
ប្រាក់ឈ្នួល[កែប្រែ]
គ្រូបង្រៀន[កែប្រែ]
រោងចក្រ[កែប្រែ]
ប្រាក់ឈ្នួលអប្បរមា[កែប្រែ]
អត្រាប្រាក់ឈ្នួលអប្បបរមានៅក្នុងតារាងគឺនៅក្នុង KHR (KH Riel) ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៦ កម្រិតជំនាញ ប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ ហាត់ការ 120,000.00 សាកល្បង 592,000.00 ពេញសិទ្ធិ 612,000.00 សំគាល់
លេខសំគាល់ ប្រភេទការងារ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ អត្រាប្តូរប្រាក់ ប្រាក់ឈ្នួលអប្បបរមាសរុបក្នុងមួយខែ (គិតជាដុល្លារ) (គិតជារៀល) ១ ហាត់ការ ៣០ ៤០០០ ១២០០០០ ២ សាកល្បង ១៤៨ ៤០០០ ៥៩២០០០ ៣ ពេញសិទ្ធិ ១៥៣ ៤០០០ ៦១២០០០
លេខសំគាល់ ប្រាក់រង្វាន់ និង អត្ថប្រយោជន៍ផ្សេងៗ គិតជាដុល្លារ អត្រាប្តូរប្រាក់ គិតជារៀល ១ ប្រាក់ការងារទៀងទាត់ ១០ ៤០០០ ៤០០០០ ២ អតីតភាពការងារ ២-១១ ៤០០០ ៨០០០-៤៤០០០ ៣ ប្រាក់សំរាប់ការស្នាក់នៅ និង ធ្វើដំណើរ ៧ ៤០០០ ២៨០០០ ៤ ប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តក្នុងមួយថ្ងៃ 0.៥០ ៤០០០ ២០០០ ១កម្មករនិយោជិកដែលបើកប្រាក់ឈ្នួលតាមមូលដ្ឋាននៃលទ្ធផលការងារក៏នឹងត្រូវបានធានាចំពោះប្រាក់ឈ្នួលអប្បបរមា រឺ អ្វីច្រើនជាងនេះទៀត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីផលិតភាពរបស់ពួកគេ (នេះគឺជាស្ថានភាពបច្ចុប្បន្ន) ។ ២គណៈកម្មការប្រឹក្សាការងារគឺជាស្ថាប័នត្រីភាគីដែលមានតំណាងរដ្ឋាភិបាល១៤នាក់ សហជីព៧នាក់ និង និយោជក៧នាក់។ ៣ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:បានបង្កើតឳ្យមានក្រុមការងារត្រីភាគីដែលមានតំណាងភាគីរដ្ឋាភិបាលចំនួន ៩រូប តំណាងភាគីកម្មករនិយោជិតចំនួន ៩រូប តំណាងភាគីនិយោជកចំនួន ៩រូប ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។ ៤សិទ្វិអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់ការងារទៀងទាត់ និង ប្រាក់អតីតភាពការងារ រឺ ប្រាក់ផ្សេងៗទៀត មិនទាន់បានពិភាក្សា ហើយរក្សានៅដដែលតាមការព្រមព្រៀងក្នុងឆ្នាំ២០០០ (សេចក្តីជូនដំណឹងលេខ១៧) ។ ៥កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១ នឹងទទួលបានប្រាក់អតីតភាពការងារ ចន្លោះពី ២ដុល្លា ដល់ ១១ដុល្លា។ ៦កម្មករនិយោជិតនឹងទទួលបានប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ។ ៧-មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ត្រូវបានតំឡើងដល់ ១៥៣ ដុល្លា ដោយរក្សាទុកការផ្តល់ឳ្យ និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
ប្រាក់ការងារបន្ថែមម៉ោង[កែប្រែ]
ប្រាក់ការងារបន្ថែមម៉ោង តើអ្នកទទួលបានកំរៃលើការងារបន្ថែមម៉ោងរបស់អ្នកនៅកន្លែងធ្វើការនៅកម្ពុជាដែររឺទេ? តើអ្នកកំពុងតែធ្វើការច្រើនម៉ោងជាងមុនដែរឬទេ? សូមស្វែងយល់បន្ថែមអំពីសិទ្ធិនិងប្រាក់ការងារបន្ថែមម៉ោងដូចខាងក្រោម ។
តើប្រាក់ការងារបន្ថែមម៉ោងជាអ្វី ?
ប្រាក់ការងារបន្ថែមម៉ោងគឺជា ប្រាក់ទូទាត់ដល់បុគ្គលិកនិយោជិត សម្រាប់ពេលវេលាធ្វើការលើចំនួន ម៉ោងធ្វើការធម្មតា ។ ច្បាប់ស្តីពីការងារនៃប្រទេសកម្ពុជាអនុញ្ញាតការងារបន្ថែមម៉ោងអតិបរមា២ម៉ោងក្នុងមួយថ្ងៃ ។
តើប្រាក់ការងារបន្ថែមម៉ោងត្រូវបានគណនាយ៉ាងដូចម្តេច ?
ប្រាក់ការងារបន្ថែមម៉ោងត្រូវបានគណនាដោយ យកអត្រាប្រាក់ឈ្នួលតាមម៉ោងគុណនឹងអត្រាបន្ថែមម៉ោង ។ អត្រាបន្ថែមម៉ោងខុសគ្នាទៅតាមពេលវេលាធ្វើការ ដូចត្រូវបានបង្ហាញដូចខាងក្រោម ។
ពេលវេលាធ្វើការ អត្រាប្រាក់ឈ្នួល ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ (មិនមែនការងារពេលយប់) ៥០% ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ (ការងារពេលយប់) ១០០% ថ្ងៃអាទិត្យ និង ថ្ថៃបុណ្យសាធារណៈ ១០០% ឧទាហរណ៍
ស៊ីណាធ្វើការផ្នែកដេរ ហើយទទួលបានប្រាក់ឈ្នួលគោលចំនួន៦១ដុល្លារក្នុងមួយខែ ។ ខែមួយនោះនិយោជកមានការងារធ្វើច្រើនណាស់ ហើយសុំឳ្យស៊ីណាធ្វើការ១០ម៉ោងបន្ថែមក្នុងខែនោះ ។ ប្រាក់ឈ្នួលបន្ថែមរបស់ស៊ីណាទទួលបានពីការធ្វើការងារបន្ថែមម៉ោងត្រូវបានគណនា៖ អត្រាប្រាក់ឈ្នួល ប្រចាំម៉ោង x អត្រាបន្ថែមម៉ោង x ចំនួនម៉ោងការងារបន្ថែមម៉ោង ។ សម្រាប់ស៊ីណា អត្រាប្រាក់ឈ្នួលប្រចាំម៉ោងរបស់នាងគឺ ០.២៩ដុល្លារ (=៦១ដុល្លារក្នុងមួយខែ / ២០៨ ពេញម៉ោងក្នុងមួយខែ) ។ អត្រាបន្ថែមម៉ោងតាមច្បាប់សម្រាប់ការងារក្នុងថ្ថៃធម្មតាគឺ ៥០% ។ នាងធ្វើ ការថែម១០ម៉ោង ។ ដាក់ព័ត៌មានទាំងអស់នេះបញ្ចូលគ្នា ប្រាក់ឈ្នួលបន្ថែមម៉ោងសម្រាប់ស៊ីណាគឺ ១.៤៥ដុល្លារ (=០.២៩ x ៥០% x ១០ម៉ោង) ។
ប្រសិនបើការងារថែមម៉ោងត្រូវបានធ្វើនៅពេលយប់ ឬ នៅថ្ងៃអាទិត្យ អត្រាដែលត្រូវបានប្រើប្រាស់ក្នុង ការគិតថ្លៃឈ្នួល គួរតែស្មើនឹង១០០% ជំនួសឳ្យ៥០% ។
ចុះបើខ្ញុំជាកម្មករនិយោជិតធ្វើការតាមបរិមាណផលិតផល តើខ្ញុំនៅតែទទួលបានប្រាក់ឈ្នួលការងារ បន្ថែមម៉ោងដែរឬទេ ?
អត្រាបន្ថែមម៉ោងត្រូវតែត្រូវបានអនុវត្តន៍ ចំពោះកម្មករនិយោជិតធ្វើការតាមបរិមាណផលិតផល ដែល ធ្វើការបន្ថែមម៉ោង ។ មានន័យថា កម្មករនិយោជិតធ្វើការតាមបរិមាណផលិតផលគួរតែទទួលបានការទូទាត់៥០%បន្ថែម សម្រាប់ការងារដែលពួកគេធ្វើក្នុងម៉ោងបន្ថែមធម្មតា និង ១០០% សម្រាប់ម៉ោងបន្ថែមនៅពេលយប់ ថ្ងៃអាទិត្យ ឬ ថ្ងៃបុណ្យសាធារណៈ ។
ឧទាហរណ៍៖
វ៉ាន់ធ្វើការក្នុងផ្នែកដេរ និង ទទួលបានអត្រាបរិមាណផលិតផល ០.៧០ដុល្លារក្នុងមួយសបុត្រ ។ ខែមួយ និយោជកមានការត្រូវធ្វើច្រើនណាស់ ហើយសុំឳ្យវ៉ាន់ធ្វើការ១០ម៉ោងបន្ថែមក្នុងខែនោះ ។ វ៉ាន់ធ្វើបាន ១០០សំបុត្រក្នុងខែនោះ ដែលធ្វើឳ្យនាងមានសិទ្ធិទទួលបាន៧០ដុល្លារ (តាមអត្រាបរិមាណផលិតផល ០.៧០ដុល្លារក្នុងមួយសបុត្រ) ។ ក៏ប៉ុន្តែ វ៉ាន់មានសិទ្ធិបើកប្រាកឈ្នួលក្នុងអត្រាខ្ពស់ជាង (១៥០%) សម្រាប់ការងារបន្ថែម១០ម៉ោង ។ ប្រាក់ឈ្នួលបន្ថែមរបស់វ៉ាន់បានពីការងារបន្ថែមម៉ោងត្រូវបានគណនា៖ អត្រាប្រាក់ឈ្នួលតាមម៉ោង x អត្រាបន្ថែមម៉ោង x ចំនួនម៉ោងធ្វើការបន្ថែមម៉ោង ។
សម្រាប់វ៉ាន់ អត្រាប្រាក់ឈ្នួលតាមម៉ោងគឺ ០.៣២ដុល្លារ (៧០ដុល្លារក្នុងមួយខែ / ២១៨ម៉ោងសរុបដែល ធ្វើការក្នុងខែនោះ) ។ អត្រាបន្ថែមម៉ោងតាមច្បាប់សម្រាប់ថ្ងៃធម្មតាគឺ ៥០% ។ នាងធ្វើការ១០ម៉ោង បន្ថែមក្នុងខែនោះ ។ ដូចនេះ ប្រាក់ឈ្នួលបន្ថែមរបស់នាង សម្រាប់ការងារបន្ថែមម៉ោងគឺ ១.៦០ដុល្លារ (=០.៣២ x ៥០% x ១០ម៉ោង) ។
ប្រសិនបើការងារថែមម៉ោងត្រូវបានធ្វើនៅពេលយប់ ឬ នៅថ្ងៃអាទិត្យ អត្រាដែលត្រូវបានប្រើប្រាស់ក្នុង ការគិតថ្លៃឈ្នួល គួរតែស្មើនឹង១០០% ជំនួសឳ្យ៥០% ។
ប្រាក់រង្វាន់ផ្សេងៗ[កែប្រែ]
តើអ្នកមានសិទ្ធិទទួលបានប្រាក់រង្វាន់ផ្សេងៗទៀតអ្វីខ្លះពីនិយោជករបស់អ្នក ? ប្រសិនបើអ្នកធ្វើក្នុង ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ និង ស្បែកជើង អ្នកអាចមានសិទ្ធិទទួលបានប្រាក់ រង្វាន់អតីតភាពការងារ និង ប្រាក់រង្វាន់ការងារទៀតទាត់ ជារៀងរាល់ខែ។ ស្វែងយល់បន្ថែមខាង ក្រោម ។
ប្រាក់រង្វាន់អតីតភាពការងារ[កែប្រែ]
និយោជកនៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ និង ស្បែកជើង ត្រូវតែផ្តល់ប្រាក់ រង្វាន់អតីតភាពការងារទៅឳ្យកម្មករនិយោជិត ទៅតាមរយៈពេលធ្វើការងារនៅរោងចក្រ ។ គោលនយោបាយ នេះចាប់ផ្តើមនៅថ្ថៃទី១ ខែ សីហា ឆ្នាំ ២០០០ ។ ការងារមុនកាលបរិច្ឆេទនេះមិនរាប់បញ្ចូល ក្នុងការ គណនាប្រាក់រង្វាន់អតីតភាពការងារទេ ។ អត្រាមានដូចខាងក្រោម៖
រយៈពេលធ្វើការងារ ប្រាក់រង្វាន់អតីតភាពក្នុង១ខែ + ១ឆ្នាំ ប៉ុន្តែតិចជាង២ឆ្នាំ ២ ដុល្លារ + ២ឆ្នាំប៉ុន្តែតិចជាង៣ឆ្នាំ ៣ ដុល្លារ + ៣ឆ្នាំ ប៉ុន្តែតិចជាង៤ឆ្នាំ ៤ ដុល្លារ + ៤ឆ្នាំ (អតិបរមា) ៥ ដុល្លារ
ប្រាក់រង្វាន់ការងារទៀងទាត់[កែប្រែ]
និយោជកត្រូវតែផ្តល់ប្រាក់រង្វាន់តិចបំផុត៥ដុល្លារក្នុង១ខែ ដល់កម្មករនិយោជិតនៅក្នុងឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ និង ស្បែកជើង ដែលធ្វើការយ៉ាងទៀងទាត់រៀងរាល់ថ្ងៃក្នុង១ខែ ។ កម្មករនិយោជិតទាំងនេះរួមទាំង កម្មករនិយោជិតម្តងម្កាល កម្មករនិយោជិតសាកល្បងការងារ និង កម្មករនិយោជិតធ្វើការតាមបរិមាណផលិតផលផង ។ និយោជកត្រូវតែផ្តល់ប្រាក់រង្វាន់ការងារទៀងទាត់ ប្រសិនបើកម្មករនិយោជិតបានទទួលការអនុញ្ញាតឳ្យឈប់សម្រាក (ដូចជា ការឈប់សម្រាកប្រចាំឆ្នាំ ឬ ការឈប់សម្រាកថ្ងៃបុណ្យសាធារណៈ) ។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលយល់ឃើញថា នៅពេលដែលកម្មករនិយោជិតសុំច្បាប់ឈប់សម្រាកព្យាបាល ជម្ងឺ ដោយមានការបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលបានការអនុវញ្ញាតនិងទទួលស្គាល់តាមផ្លូវច្បាប់ ប្រាក់ រង្វាន់ការងារទៀងទាត់នេះត្រូវតែបង់តាមសមាមាត្រនៃថ្ងៃដែលធ្វើការ ។
ឧទាហរណ៍៖ វ៉ាន់ធ្វើការពេញម៉ោងនៅរោងចក្រ Z ។ ក្នុងអំឡុងខែមិថុនា នាងមកធ្វើការយ៉ាងទៀងទាត់ លើកលែងតែរយៈពេលមួយថ្ងៃដែលនាងបានសុំច្បាប់ឈប់សម្រាកព្យាបាលជម្ងឺ ដោយមានការបញ្ជាក់ ត្រឹមត្រូវ ។ និយោជករបស់នាងអាចកាត់ប្រាក់ចំនួន០.១៩ដុល្លារ (= ៥.០០ដុល្លារ/២៦ថ្ងៃ) ពីក្នុងប្រាក់ រង្វាន់ការងារទៀងទាត់ ៥ ០០ដុល្លារ របស់នាងសម្រាប់ខែមិថុនា ។