ឧទយាទិត្យវម៌្មទី១
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទទ័យទិត្យវរ្ម័នទី១)
ឧទយាទិត្យវម៌្មទី១ | |||||
---|---|---|---|---|---|
វ្រះបាទ | |||||
រជ្ជកាល | គ.ស ១០០១-១០០២ | ||||
រាជ្យមុន | ជយវម៌្មទី៥ | ||||
រាជ្យបន្ត | ជយវីរវម៌្ម | ||||
| |||||
សន្តតិវង្ស | កៅណ្ឌិន្យ | ||||
មាតា | មាតាជាព្រះភគិនី នៃមាតាព្រះបាទជយវម៌្មទី៥ | ||||
សាសនា | ព្រហ្មញ្ញសាសនា |
វ្រះបាទឝ្រីឧទយាទិត្យវម៌្មទី១ រជ្ជកាល (គ.ស ១០០១-១០០២) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រងតេងអញ ឝ្រីឧទយាទិត្យវម្ម៌ទេវ ព្រះអង្គសោយរាជ្យមិនបានមួយឆ្នាំផង ក៏ត្រូវបាត់ខ្លួនជាយថាហេតុ។ ទ្រង់គឺជាព្រះភាតាអយ្យកាមួយខាងមាតារបស់ព្រះមហាក្សត្រអង្គមុនគឺ ជយវម៌្មទី៥ (៩៦៨-១០០១) ទ្រង់បានសោយរាជ្យបានតែប៉ុន្មានពីរបីខែប៉ុណ្ណោះ។ ការបាត់ព្រះកាយរបស់ទ្រង់បានផ្ទុះឡើងនូវសង្គ្រាមរដ្ឋប្បវេណីប្រាំបួនឆ្នាំ។ អ្នកស្នងរាជ្យបន្តពីទ្រង់នៅយឝោធរបុរ ជាព្រះអង្គម្ចាស់មួយអង្គក្នុងគ្រួសាររាជវង្សព្រះនាមថា ជយវីរវម៌្ម (១០០២-១០១០)។[១]
ពង្សាវលី[កែប្រែ]
- មាតាជាព្រះភគិនី នៃមាតាព្រះបាទជយវម៌្មទី៥
- ព្រះភាតាអយ្យកាមួយរបស់ព្រះបាទជយវម៌្មទី៥
មុនដោយ ជយវម៌្មទី៥ |
ចក្រវរ្តិននៃកម្វុជទេឝ ១០០១–១០០២ |
តដោយ ជយវីរវម៌្ម |