ការកាន់កាប់អចលនវត្ថុដោយគ្មានប័ណ្ណកម្មសិទ្ធិ
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ០៩:២២, ២៥ ខែធ្នូ ២០២១ (UTC) (74198414 វិនាទីកន្លងទៅ) |
ដោយ សេង ឌីណា បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយ នៅប្រទេសកម្ពុជា។ របបកម្មសិទ្ធិចាស់ មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។ អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។ វិវាទបានកើតឡើងជាញឹកញាប់ ជុំវិញបញ្ហាដីធ្លីនេះ។ ហេតុដូច្នេះហើយបានជា នៅក្នុងនាទីយល់ដឹងអំពីច្បាប់ វិទ្យុយើងលើកយកបញ្ហាដីធ្លី មកនិយាយមុនគេ ដោយចាប់ផ្តើមដំបូង អំពីការកាន់កាប់ដី ដោយមិនមានប័ណ្ណ ដោយមានការឆ្លើយបំភ្លឺពីបណ្ឌិត ហ៊ែល ចំរើន។ ១-ខ្ញុំកាន់កាប់ដីមួយកន្លែងតាំងពីឆ្នាំ ១៩៧៩មក។ ជាការកាន់កាប់ដោយស្របច្បាប់ ក៏ប៉ុន្តែ មិនមានប័ណ្ណកម្មសិទ្ធិ។ តើខ្ញុំមានសិទ្ធិជាអ្វី លើដីនេះ? អ្នក ដែលបានកាន់កាប់ដី ឬអចលនវត្ថុផ្សេងទៀត ពីឆ្នាំ១៩៧៩មក បើសិនជាមិនទាន់មានប័ណ្ណកម្មសិទ្ធិចេញដោយអាជ្ញាធរមានសមត្ថកិច្ចទេ អ្នកនោះមិនមែនជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុនេះទេ គឺមានសិទ្ធិត្រឹមតែជាភោគី (អ្នកកាន់កាប់ស្របច្បាប់) ប៉ុណ្ណោះ។ ២-ក្នុងឋានៈជាភោគី តើខ្ញុំមានសិទ្ធិអ្វីខ្លះលើដីនេះ? ភោគី មានសិទ្ធិប្រហាក់ប្រហែលនឹងម្ចាស់កម្មសិទ្ធិដែរ ពោលគឺមានសិទ្ធិប្រើប្រាស់ អាស្រ័យនៅ ដាំដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬផ្ទេរទៅឲ្យកូនចៅ ។ល។ នៅក្នុងករណីមានការផ្ទេរកម្មសិទ្ធិ នេះ អ្នកទទួលអចលនវត្ថុពីភោគី គឺទទួលបានត្រឹមតែសិទ្ធិជាភោគីដដែល មិនមែនជាម្ចាស់កម្មសិទ្ធិនោះទេ។ ភោគី និងកម្មសិទ្ធិករ មានទំហំសិទ្ធិដូចគ្នា។ អ្វីដែលខុសគ្នា គឺនៅត្រង់ថា សិទ្ធិជាកម្មសិទ្ធិករគឺជាសិទ្ធិស្ថាពរ ហើយអាចទទួលបានការគាំពារពីច្បាប់ ដោយពេញលេញ។ ចំណែកសិទ្ធិជាភោគីវិញ គឺជាសិទ្ធិ ដែលមានលក្ខណៈបណ្ដោះអាសន្ន ដែលអាចមានការជំទាស់តវ៉ាបាន ទៅថ្ងៃក្រោយ។ ៣-តើភោគីអាចក្លាយជាកម្មសិទ្ធិករបានដែរឬទេ? បាន! ប្រសិនបើការកាន់កាប់នេះ ធ្វើឡើងដោយស្របច្បាប់ ដោយគោរពតាមល័ក្ខខ័ណ្ឌ ៥៖ -កាន់កាប់ដោយពិតប្រាកដ ពោលគឺ មិនមែនជាការកាន់កាប់ ក្នុងឋានៈជាអ្នកចាំដី ចាំផ្ទះ ឬចាំចម្ការឲ្យគេ។ -កាន់កាប់ដោយគ្មានហិង្សា ពោលគឺ មិនប្រើកម្លាំងចូលទៅដណ្តើមកាន់កាប់។ -កាន់កាប់ដោយមានការដឹងឮជាសាធារណៈ ពោលគឺ មិនមែនចូលកាន់កាប់ដោយលួចលាក់ មិនឲ្យគេដឹង។ -កាន់កាប់ដោយគ្មានការអាក់ខាន ពោលគឺ មិនបានបោះបង់អចលនវត្ថុនេះចោល ក្នុងគម្លាតមួយធំ។ -កាន់កាប់ដោយសុចរិត ពោលគឺ ពេលចូលកាន់កាប់ ភោគីមិនបានដឹងថា អចលនវត្ថុនេះមានម្ចាស់រួចទៅហើយនោះទេ។ ភោគី ដែលបំពេញតាមល័ក្ខខ័ណ្ឌទាំង ៥ ខាងលើនេះ អាចក្លាយជាម្ចាស់កម្មសិទ្ធិបាន ក្រោយពីបានកាន់កាប់អចលនវត្ថុ រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាឥតដាច់។ ៤- ក្រោយពីបានកាន់កាប់តាមល័ក្ខខ័ណ្ឌ និងគ្រប់រយៈពេល ដែលកំណត់ដោយច្បាប់ហើយ តើខ្ញុំអាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្វ័យប្រវត្តិឬទេ? សិទ្ធិ ជាកម្មសិទ្ធិករ មិនអាចទទួលបានដោយស្វ័យប្រវត្តិនោះទេ។ ភោគី អាចក្លាយជាម្ចាស់កម្មសិទ្ធិស្ថាពរ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចចេញប័ណ្ណសម្គាល់កម្មសិទ្ធិឲ្យ ក្រោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ៥-ក្នុងពេលរង់ចាំ ការទទួលបានប័ណ្ណកម្មសិទ្ធិស្ថាពរ តើភោគីអាចទទួលបានប័ណ្ណអ្វី ដែលសម្គាល់ការកាន់កាប់អចលនវត្ថុនេះដែរឬទេ? បាន! អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ទៅឲ្យភោគី ដែលកាន់កាប់ស្រប់ច្បាប់។ ក៏ប៉ុន្តែ ប័ណ្ណនេះ គ្រាន់តែជាភស្តុតាងបញ្ជាក់អំពីសិទ្ធិកាន់កាប់ប៉ុណ្ណោះ មិនមែនជាប័ណ្ណកម្មសិទ្ធិ ដែលតវ៉ាមិនបាននោះទេ។ ៦-ប្រសិនបើខ្ញុំឃើញមានអចលនវត្ថុទំនេរគ្មានម្ចាស់ តើខ្ញុំអាចចូលកាន់កាប់ធ្វើជាភោគីបានគ្រប់ពេលឬ? ការកាន់កាប់ អចលនវត្ថុ ក្នុងនាមជាភោគី ដែលច្បាប់ទទួលស្គាល់ គឺមានតែការកាន់កាប់ មុនពេលច្បាប់ភូមិបាលចូលជាធរមានប៉ុណ្ណោះ ពោលគឺ មុនឆ្នាំ២០០១។ រាល់ការចូលកាន់កាប់អចលនវត្ថុ នៅក្រោយច្បាប់ភូមិបាលចូលជាធរមាន គឺជាការកាន់កាប់ខុសច្បាប់ ដែលអាចទទួលទោសព្រហ្មទ័ណ្ឌ។ ប្រជាជនក្រីក្រ ដែលចង់បានដី ត្រូវតែធ្វើពាក្យសុំទៅអាជ្ញាធរ តាមរយៈយន្តការ “សម្បទានដីសង្គមកិច្ច”។