ការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការ
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ០៩:៣៤, ២៥ ខែធ្នូ ២០២១ (UTC) (73533217 វិនាទីកន្លងទៅ) |
== ការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការ == សេចក្តីផ្តើម
ប្រព័ន្ធច្បាប់ ផ្តល់នូវភាពចាំបាច់ក្នុងការដោះស្រាយទំនាស់ជាច្រើន។ ទោះជាយ៉ាងណាជម្លោះមួយចំនួននឹងមិនឈានដល់កិច្ចព្រមព្រៀងតាមរយៈកាសម្របសម្រួលគ្នាឡើយ។ ជម្លោះមួយចំនួនត្រូវការអំណាចបង្ខិតបង្ខំរបស់រដ្ឋដើម្បីពង្រឹងដំណោះស្រាយមួយ។ មនុស្សត្រូវការអ្នកមានជំនាញ មានវិជ្ជាជីវៈ ដើម្បីជួយដោះស្រាយពួកគេ ពេលដែលពួកគេជួបបញ្ហា ប្រសិនបើជម្លោះនោះទាក់ទងនឹងការរំលោភសិទ្ធិស្របច្បាប់ ការធ្វើខុសច្បាប់ឬការគំរាមកំហែងនៃការសកម្មភាពផ្លូវច្បាប់ ប្រឆាំងនឹងពួកគេ។ ទម្រង់ទូទៅ នៃការដោះស្រាយក្នុងប្រព័ន្ធតុលាការគឺជាវិវាទ។ ទំនាស់កើតឡើងនៅពេលដែលភាគីម្ខាងមិនសុខចិត្តនឹងភាគីម្ខាងទៀត។ អ្នកដែលដោះស្រាយដោយមិនលំអៀងគឺ ចៅក្រម និង / ឬ គណៈកម្មការវិនិច្ឆ័យ ដោយផ្អែកលើសំណួរអង្គហេតុនៃរឿងក្តីនេះនិងច្បាប់ ។ ចៅក្រមចូលនិវត្តន៍ឬមេធាវីឯកជនជាញឹកញាប់ក្លាយជាអាជ្ញាកណ្តាល ឬសំរបសំរួល ទោះជាយ៉ាងណាពូកគេត្រូវមានការបណ្តុះបណ្តាលជំនាញនិងការដោះស្រាយជម្លោះ។ បណ្តឹងដែលបង្កើតឡើងដោយតុលាការមានពីរគឺ បណ្តឹងសារទុក្ខ និង បណ្តឹងសើរើ។
ក) បណ្តឹងសារទុក្ខ សេចក្តីសម្រេចដែលអាចធ្វើបណ្តឹងសារទុក្ខបាន ៖ សាលដីការនៃសភាស៊ើបសួរដោយគិតបញ្ចូលទាំងរឿងបត្យាប័ន ព្រមទាំងសាលដីកាដែលសម្រេចជាសមត្ថកិច្ចចុងក្រោយដោយសភាព្រហ្មទណ្ឌនៃសភាឧទ្ធរណ៍ ។ បុគ្គលដែលអាចធ្វើបណ្តឹងសារទុក្ខបាន បណ្តឹងសារទុក្ខអាចត្រូវធ្វើដោយ អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ជនជាប់ចោទ ឬ ពិរុទ្ធជន បុគ្គលដែលត្រូវគេទាមទារ ក្នុងករណីនៃនិតិវិធីបត្យាប័ន ដើមបណ្តឹងរដ្ឋប្បវេណី អ្នកទទួលខុសត្រូវរដ្ឋប្បវេណី មូលហេតុនៃបណ្តឹងសារទុក្ខ សមាសភាពមិនស្របច្បាប់នៃតុលាការ អសមត្ថកិច្ចនៃតុលាការ ការរំលោភអំនាច ការបំពានច្បាប់ ឬ ភ្លេចទម្រង់ការដែលច្បាប់បញ្ញត្តិ ថាត្រូវទុកជាមោឃៈ ការមិនបានសម្រេចលើពាក្យប្តឹងសុំរបស់អយ្យការ ឬភាគីកាលណាពាក្យប្តឹងសុំនេះធ្វើជាលាយលក្ខណ៍អក្សរ និងមានន័យយ៉ាងច្បាស់លាស់ ការបំភ្លៃអង្គហេតុ គ្មានសំអាងហេតុ ការផ្ទុយគ្នារវាងសំអាងហេតុ និង សេចក្តីសម្រេច ។ រយៈពេលធ្វើបណ្តឹងសារទុក្ខ ១ ខែ ចំពោះសាលដីការរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ១៥ ថ្ងៃ ចំពោះសាលដីការសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ៥ ថ្ងៃ ចំពោះមតិរបស់សភាស៊ើបសួរដែលបញ្ជេញក្នុងរឿងបត្យាប័ន ។ ខ) បណ្តឹងសើរើរឿងក្តី បណ្តឹងសើរើ គឺជាផ្លូវតវ៉ាមួយប្រឆាំងនឹងសាលក្រម និង សាលដីការដែលស្ថាបពរ និង មានអាជ្ញាអង្គជំនុំ។ សភាពេញអង្គនៃតុលាការកំពូលមានសមត្ថភាពលើបណ្តឹងសើរើ ។ ករណីបើ់កសើរើរឿងក្តី បណ្តឹងសើរើរឿងក្តីអាចធ្វើទៅបានតែក្នុងករណីដូចតទៅ ៖ កាលណាក្រោយពីការផ្តន្ទាទោសពីបទមនុស្សឃាតមានលេចតម្រុយយ៉ាងគ្រប់គ្រាន់ដែលគិតថាជនរងគ្រោះនៅរស់រានមានជីវិតនៅឡើយ។ កាលណាជនជាប់ចោទទាំងពីរនេះត្រូវផ្តន្ទាទោស ចំពោះបទល្មើសដដែលនេះដោយការផ្តន្ទាទោសទាំងពីរនេះមិនចុះសម្រុងគ្នា ។ កាលណាសាក្សីណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើស ធ្វើជាសាក្សីដោយក្លែងប្រឆាំងនឹងជនជាប់ចោទ។ កាលណាមានអង្គហេតុថ្មី ឬលិខិត ឬភស្តុតាងថ្មីដែលនាំឱ្យគេសង្ស័យលើពិរុទ្ធភាពលើទណ្ឌិត។ បុគ្គលដែលអាចសើរើរឿងក្តី សិទ្ធប្តឹងឱ្យសើរើរឿងក្តីជាសិទ្ធរបស់ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ទណ្ឌិត ឬ អ្នកដំណាងស្របច្បាប់ ប្រសិនបើទណ្ឌិតនេះជាអសមត្ថជន សហព័ន្ធ ឪពុក ម្តាយ កូន និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសំភារៈ ឬខាងផ្លូវចិត្តក្នុងការលុបបំបាត់ខាងទណ្ឌកម្មនេះ ក្នុងដែលទណ្ឌិតបានទទួលមរណៈភាពឬ បាត់ខ្លួន ។
ផ្នែកទី ២ ក្រមរដ្ឋប្បវេណី
និយមន័យ ជារឿងដែលទាមទារសិទ្ធកម្មសិទ្ធ សំណង ការមហន្តរាយ និង ជំងឺផ្លូវចិត្តហើយជាប្រភេទវិវាទមួយ រវាងបុគ្គលនិងបុគ្គល ដែលមានបណ្តឹងជាច្រើនដែលតម្រូវឲ្យតុលាការធ្វើការដោះស្រាយរួមមាន៖ បណ្តឹងទាមទារកម្មសិទ្ធដីធ្លី បណ្តឹងសុំលែងលះប្តីប្រពន្ធ បណ្តឹងទាមទារប្រាក់ជំពាក់ បណ្តឹងសុំទទួលស្គាល់កូន បណ្តឹងទាមទារសងជំងឺចិត្ត...។
ដើមបណ្តឹងរដ្ឋប្បវេណី អាចធ្វើទៅបានក្នុងនាមជនរងគ្រោះ បានដោយអ្នកតំណាងស្របច្បាប់របស់ខ្លួនកាលណា ជនរងគ្រោះនេះជាអនិតិជន ឬជានិតិជននៅក្រោមរបបច្បាប់ការពារ ។
បណ្តឹងរដ្ឋប្បវេណី និង ព្យសនកម្ម ត្រូវអនុវត្តដោយជនរងគ្រោះនៃបទល្មើស ។ ដើម្បីទទួលបានការជួសជុលព្យសនកម្មបានត្រូវតែ ៖
+ ជាផលវិបាកផ្ទាល់នៃបទល្មើស
+ ជាព្យសនកម្មផ្ទាល់ខ្លួន
+ បានកើតឡើង និង នៅក្នុងពេលបច្ចុប្បន្ន ។
ព្យសនកម្មអាចជា ព្យសនកម្មខាងសម្ភារៈ ខាងរូបរាងកាយ ផ្លូវចិត្ត ។
ការជួសជុលព្យសនកម្ម អាចធ្វើបានដោយការបង់ជម្ងឺចិត្ត ដោយការសងងទៅជនរងគ្រោះវិញ នៅទ្រព្យសម្បត្តិដែលបាត់បង់ ឬ ដោយការធ្វើឲ្យខូចសភាពដើមវិញនូវទ្រព្យសម្បត្តិគេបានបំផ្លិចបំផ្លាញ ឬ ធ្វើឲ្យខូចខាត។
សិទ្ធិវ័ន្ត របស់ជនរងគ្រោះអាចធ្វើទៅបានក្នុងករណីជនរងគ្រោះទទួលមរណៈភាព បណ្ដឹងរដ្ឋប្បវេណីអាចផ្តើមធ្វើ ឬ បន្តរដោយសិទ្ធិវ័ន្ត។
បណ្តឹងរដ្ឋប្បវេណី មានដូចជា៖
• ការបៀតបៀនដោយចេតនាដល់អាយុជីវិតអ្នកដទៃ
• ការបៀតបៀនដោយបូរណភាពនៃបុគ្គល
• ការបៀតបៀនខាងផ្លូវចិត្ត
• ការរើសអើងអ្នកដទៃ
• ការបំផ្លិចបំផ្លាញ ឬ ការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ
• ការជេរប្រមាថអ្នកដទៃ ។
ក្នុងករណីជនជាប់ចោទ ទទួលមរណៈភាព
បណ្តឹងរដ្ឋប្បវេណីអាចសុំឲ្យមានការជួសជុលព្យសនកម្មពីសិទ្ធិវ័ន្ត នៃជនជាប់ចោទបានប្រសិនបើជនជាប់ចោទនេះ ទទួលមរណៈភាពនៅក្នុងពេលដំណើរការរឿងក្តីព្រហ្មទណ្ឌ ។ ថ្វីត្បិតតែបណ្តឹងអាជ្ញាត្រូវរលត់ តុលាការព្រហ្មទណ្ឌនៅតែមានសមត្ថកិច្ច ដើម្បីសម្រេចលើបណ្តឹងរដ្ឋ ប្បវេណីដែលធ្វើឡើង ប្រឆាំងនិងសិទ្ធិវ័ន្តទាំងនោះ ។
ការលះបង់និងដកពាក្យប្តឹងរបស់ជនរងគ្រោះ មិនប្តឹងសុំទាមទារសំណង ឬ ដកពាក្យប្តឹងរបស់ខ្លួន ។ ការលះបង់មិនប្តឹងនិដកពាក្យបណ្តឹងរបស់ជនរងគ្រោះ មិនអាចបញ្ឈប់ ឬ ព្យួរការអនុវត្ត នៃបណ្តឹងអាជ្ញាបានទេ លើកលែងបញ្ញត្តិចំនុចទី ២ នៃមាត្រា ក.ម ១២១-៦ (មូលហេតុផ្សេងទៀតនៃការរលត់បណ្តឹងអាជ្ញានៃក្រមនេះ ) ។
អាជ្ញាយុកាលនៃបណ្តឹងរដ្ឋប្បវេណី ផុតអាយុកាលតាមវិធានរដ្ឋប្បវេណី។ ប៉ុន្តែបណ្តឹងរដ្ឋប្បវេណីនេះមិនអាចធ្វើបានទៀតទេនៅមុខតុលាការព្រហ្មទណ្ឌក្រោយការផុតពីពេលវេលានៃអាជ្ញាយុកាលរបស់បណ្តឹងអាជ្ញា ។
និតិវិធីដោះស្រាយ
• ដំណាក់កាលផ្សះផ្សា ៖ នៅក្នុងដំណាក់កាលផ្សះផ្សារនេះ មានតែចៅក្រមម្នាក់និងក្រលាម្នាកដែលជាអ្នកកត់ត្រាប៉ុណ្ណោះ ។ ចៅក្រមព្យាយាមប្រើនិតិវិធីនិយាយឲ្យគូភាគីទាំងសងខាងត្រូវរ៉ូវគ្នាវិញ ក្នុងគោលបំណងឲ្យមានសាមគ្គីភាព និង ការយោគយល់គ្នាទៅវិញទៅមក ដើម្បីឈានទៅរកការដកពាក្យបណ្តឹងទៅវិញ ។ ក្នុងការផ្សះផ្សានេះចៅក្រមពុំចាំបាច់មានភស្តុតាង ឬ សាក្សីអ្វីឡើយ ។
• ដំណាក់កាលស៊ើបសួរ ៖ ជាដំណាក់កាលដែលចៅក្រមអស់លទ្ធភាពផ្សះផ្សារគូរភាគីទាំងពីរឲ្យដកពាក្យឈប់ប្តឹងវិញ ហើយនិតិវិធីរបស់តុលាការពេលនេះគឺ បង្គាប់ឲ្យគូរភាគីជូនភស្តុតាងតាមផ្លូវច្បាប់ហៅថា ដីការបង្គាប់ឲ្យជូនសម្អាង បន្ទាប់មកតុលាការចាប់ផ្តើមស៊ើបសួរតាមនិតិវិធីផ្សេងៗ ។ ក្នុងដំណាក់កាលស៊ើបសួរនេះគឺជាការតទល់ជាមួយសាក្សី ជាការសំខាន់ហើយមានប្រយោជន៍ដល់ខ្លួន ហើយអាចឲ្យចៅក្រមសួរចម្លើយតទល់រវាងសាក្សីនិងសាក្សី ឬ រវាងគូរភាគីនិងសាក្សី ។
• ដំណាក់កាលជំនុំជម្រះ ៖ ជាដំណាក់កាលចេញសេចក្តីសម្រេចបញ្ចប់រឿងក្តី ។ ក្រោយពីបានទទួលដីការចូលជំនុំជម្រះ ប្រធានតុលាការ ចាត់តាំងចៅក្រមណាម្នាក់ ដើម្បីចាត់ការរឿងក្តីនោះរហូតដល់មានការចេញសាលក្រម ៖
សាលក្រម ជាសេចក្តីសម្រេចចុងក្រោយបង្អស់របស់សាលាជម្រះក្តីជាន់ទាបរួមមានតុលាការ រាជធានី-ខេត្ត និង តុលាការយោធា ។
សាលដីការ គឺជាសេចក្តីសម្រេចចុងក្រោយរបស់តុលាការជាន់ខ្ពស់រួមមាន សាលាឧទ្ធរណ៍ និង តុលាការកំពូល។
សាលក្រមរបៀប គឺជាសេចក្តីសម្រេចរបស់តុលាការជាន់ទាប មុនអង្គសេចក្តីក្នុងពេលបើកសាវនាការ ហើយសេចក្តីសម្រេចមិនទាន់ចូលដល់ ឬ មិនប៉ះពាល់ដល់អង្គសេចក្តីនៃសំនុំរឿងទេ ឬ អាចហៅម្យ៉ាងទៀតថា សេចក្តីសម្រេចបណ្ដោះអាសន្នរបស់តុលាការក្នុងពេលបើកសាវនាការ ។
សាលក្រមកំបាំងមុខ គឺជាសាលក្រមដែលសម្រេចកំបាំងមុខគូភាគីណាមួយ ពោលគឺជាសាលក្រមដែលសម្រេចសេចក្តីដោយគ្មានមុខដើមចោទ ឬ ចុងចោទ ។
ផ្នែកទី ៣ ក្រមព្រហ្មទណ្ឌ
និយមន័យ ៖ គឺជាអំពើទាំងឡាយណាដែលបានធ្វើឲ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬអំពើប្រឆាំងនឹងមនុស្ស អំពើដែលប៉ះពាល់នៃបូរណភាពនៃបុគ្គល ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សេរីភាព ឬ សិទ្ធរបស់មនុស្ស អំពើបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ លួច ឆក់ ប្លន់... ។
១) ការអនុវត្តក្រមព្រហ្មទណ្ឌ
ក្រមព្រហ្មទណ្ឌខ្មែរត្រូវបានអនុវត្តនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១០ នៅទីក្រុងភ្នំពេញចំនែកនៅបណ្តាខេត្ត ក្រុងផ្សេងៗទៀត បានត្រូវអនុវត្តនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រមនេះមានវិសាលភាពតាមពេល និង វិសាលភាពតាមដែនដី ។
ក) ការអនុវត្តនៅក្នុងពេលវេលា៖ ក្រមព្រហ្មទណ្ឌអាចអនុវត្តតែចំពោះបទល្មើសណា ក្រោយពីក្រមនេះចូលជាធរមានប៉ុណ្ណោះ។ តាមមាត្រាទី ៣ នៃក្រមព្រហ្មទណ្ឌចែងថា មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែង នៅក្នុងក្រមព្រហ្មទណ្ឌជាធរមានទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។
ខ) ការអនុវត្តតាមដែនដី ៖ នៅក្នុងមាត្រា១២ នៃក្រមព្រហ្មទណ្ឌចែងថា នៅក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយណា ដែលប្រព្រិត្តនៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហរអាកាស និងសមុទ្រផងដែរ ។
២. ប្រភេទនៃទោស
ក) មូលទោស ៖ (មាត្រា ៤៣) គឺរួមមាន ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ នៅក្នុងបទល្មើសខ្លះ ជាពិសេស បទឧក្រិដ្ឋភាគច្រើន គឺមានតែទោសដាក់ពន្ធនាគារប៉ុណ្ណោះ ដោយមិនមានទោសពិន័យជាប្រាក់ទេ។ បទល្មើសខ្លះទៀត ជាពិសេស បទលហុភាគច្រើន គឺមានតែទោសពិន័យជាប្រាក់ ហើយមិនមានទោសដាក់ពន្ធនាគារទេ។ ចំណែកបទល្មើសខ្លះទៀត ជាពិសេស គឺបទមជ្ឈិម គឺមានទាំងទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។
ខ)ទោសបន្ថែម ៖ គឺជាទោស ដែលចៅក្រមអាចប្រកាសដាក់បន្ថែមពីលើមូលទោស (ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់)។ ចៅក្រមអាចប្រកាសទោសបន្ថែមបាន លុះត្រាតែទោសនោះត្រូវបានចែងច្បាស់លាស់ក្នុងច្បាប់ ចំពោះបទល្មើស ដែលត្រូវចោទប្រកាន់។ ទោសបន្ថែមអាចមានច្រើនប្រភេទ ដែលមានចែងក្នុងមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌ។ បទប្បញ្ញត្តិដោយឡែកផ្សេងទៀត ក៏អាចបង្កើតទោសបន្ថែមផ្សេងៗទៀតបានដែរ។
និយាយដោយត្រួសៗ ទោសបន្ថែម គឺអាចជា៖
• ការដកសិទ្ធិពលរដ្ឋខ្លះ ដូចជា ការដកសិទ្ធិបោះឆ្នោត, សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត, សិទ្ធិបំពេញការងារជាមន្រ្តីរាជការ ជាដើម។
• ការរឹបអូសឧបករណ៍ ដែលប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ឬការរឹបអូសទ្រព្យសម្បត្តិ ដែលបានមកពីការប្រព្រឹត្តបទល្មើស។
• ការហាមឃាត់មិនឲ្យចាកចេញពីប្រទេសកម្ពុជា ឬការហាមឃាត់មិនឲ្យចូលមកក្នុងប្រទេសកម្ពុជា (បើជនល្មើសជាជនបរទេស)។
• ការផ្សាយសេចក្តីសម្រេចទោស នៅតាមបណ្តាញសារព័ត៌មាន ។ល។
២.១ ការព្យួរទោស
ការព្យួរទោស (មាត្រា ១០៤ ដល់ ១៣៥) មានន័យថា ជនល្មើស គឺពិតជាមានពិរុទ្ធភាព ហើយចៅក្រមបានប្រកាសផ្តន្ទាទោស ក៏ប៉ុន្តែ ទោសនេះមិនត្រូវយកទៅអនុវត្តទេ។
ការព្យួរទោសធម្មតា អាចប្រកាសទៅបាន គឺត្រូវគោរពទៅតាមលក្ខខណ្ឌពីរ៖
លក្ខខណ្ឌទាក់ទងនឹងជនល្មើស (មាត្រា ១០៦) ៖ ចៅក្រមអាចប្រកាសព្យួរទោសបាន លុះត្រាតែ ក្នុងរយៈពេល ៥ឆ្នាំមុនអំពើល្មើសនេះ ជនល្មើសមិនធ្លាប់មានការផ្តន្ទាទោសពីបទល្មើសណាមួយផ្សេងទៀត។
លក្ខខណ្ឌទាក់ទងនឹងប្រភេទទោស (មាត្រា ១០៧) ៖ ចៅក្រមអាចប្រកាសព្យួរទោសបាន លុះត្រាតែទោសជាប់ពន្ធនាគារមានរយៈពេលមិនលើសពី ៥ឆ្នាំ៕
២.២ បទឧក្រិដ្ឋ
(មាត្រា ៤៦ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បទល្មើសជាបទឧក្រិដ្ឋនៅក្នុងករណីដែលអតិប្បរមានៃទោសដាក់ពន្ធនាគារ ដៃលត្រូវ៖
ជាទោសដាក់ពន្ធនាគារមានរយៈពេលលើសពី ៥ ឆ្នាំ និង ក្រោមឬស្មើនឹង ៣០ ឆ្នាំ។
ជាទោសដាក់ពន្ធនាគារអស់មួយជីវិត
ទោសពន្ធនាគារអាចត្រូវវបន្ថែម ជាទោសពិន័យជាប្រាក់ផងដែរ។
២.៣ បទមជ្ឈឹម
(មាត្រា ៤៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បទល្មើសជាបទមជ្ឈឹមក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះ មានរយៈពេលលើសពី ៦ ថ្ងៃ និង ក្រោម ឬ ស្មើនឹង ៥ ឆ្នាំ ។
២.៤ បទលហុ
(មាត្រា ៤៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បទល្មើសជាបទលហុក្នុងករណីដែល
អតិបរមានៃទោសដាក់ពន្ធនាគារ មានរយៈពេលក្រោម ឬ ស្មើនឹង ៦ ថ្ងៃ។
ទោសដាក់ពន្ធនាគារ អាចត្រូវបន្ធែមជាទោសពិន័យជាប្រាក់ផងដែរ ។
បទល្មើសត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។
៣. ជនជាប់ចោទ
មាត្រា ៣៨ នៃក្រមព្រហ្មទណ្ឌ ចែងថា “នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ឆ្នាំឡើងទៅ”។
ដូច្នេះ ទាល់តែជនល្មើសមានអាយុចាប់ពី ១៨ឆ្នាំទៅ ទើបតុលាការអាចផ្តន្ទាទោសផ្នែកព្រហ្មទណ្ឌបាន។ ទោសព្រហ្មទណ្ឌ គឺសម្តៅលើទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។
ជនល្មើស ដែលជាអនីតិជន ក្រោម ១៨ឆ្នាំ មិនត្រូវទទួលទោសព្រហ្មទណ្ឌទេ ប៉ុន្តែ តុលាការអាចចាត់វិធានការមួយចំនួន ដើម្បីអប់រំ កែប្រែជនល្មើស។ វិធានការទាំងនេះ អាចជា៖ • ការប្រគល់ជនអនីតិជនទៅឲ្យឳពុកម្តាយ ឬអាណាព្យាបាល ដើម្បីអប់រំ • ការហាមឃាត់មិនឲ្យទៅកន្លែងណាមួយ ឬជួបបុគ្គលណាមួយ ដូចជា មិនឲ្យជួបជនរងគ្រោះនៃបទល្មើស ឬក៏មិនឲ្យជួបអ្នកសមគំនិតផ្សេងទៀត • ការបញ្ជូនទៅអនីតិជនទៅដាក់ក្នុងមណ្ឌលកែប្រែ ទោះជាយ៉ាងណា វិធានការទាំងនេះ មិនមែនជាទណ្ឌកម្មព្រហ្មទណ្ឌនោះទេ ពីព្រោះថា ជាគោលការណ៍អនីតិជនមិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ។ ក៏ប៉ុន្តែ មាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌចែងថា “តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ”។ ការលើកលែងទោស ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ អាចកើតមានក្នុង ៥ ករណីដែលមានចែងងក្នុងមាត្រា ៣១ ដល់ មាត្រា ៣៧ នៃក្រមព្រហ្មទណ្ឌ ៖ ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាសស្មារតី ការអនុញ្ញាតដោយច្បាប់ ឬដោយអាជ្ញាធរស្របច្បាប់ ការការពារស្របច្បាប់ ស្ថានភាពចាំបាច់ អនុភាពនៃកម្លាំង ឬការបង្ខំ ការឃាត់ខ្លួនជនសង្ស័យ ការឃាត់ខ្លួនមានពីររបៀប ទី១ តាមរយៈដីការរបស់តុលាការ ទី២ នគរបាលយុត្តិធម៌អាចធ្វើការចាប់ខ្លួនដោយឆន្ទានុសិទ្ធ។ នគរបាលធម្មតា ឬ ប្រជាពលរដ្ឋអាចធ្វើការឃាត់ខ្លួនជនសង្ស័យបើបទល្មើសនោះជាបទល្មើសជាក់ស្តែង ។ ការចាប់ខ្លួនក្នុងករណីបទល្មើសជាក់ស្តែងមាន ៤ គឺ៖ នៅពេលដែលអ្នកចាប់ឃើញជនល្មើសកំពុងតែប្រព្រឹត្តបទល្មើសដោយផ្ទាល់ អ្នកចាប់មិនបានឃើញជនល្មើសប្រព្រិត្ត តែទាន់នៅកន្លែងកើតហេតុ និងមានភស្តុតាងអាចបញ្ជាក់បាន បើជនល្មើសត្រូវគេកំពុងតាមចាប់អ្នកឃើញអាចជួយចាប់ខ្លួនបាន អ្នកដែលសម្រេចថាចាប់ អត់ឃើញជនជាប់ចោតនៅកន្លែងកើតហេតុ តែមានសាក្សីគ្រប់គ្រាន់ ។ ការឃុំខ្លួនក្នុងបទល្មើសជាក់ស្តែងគឺស្ថិតនៅលើកំរិតនៃទោសនិងអាយុនៃជនល្មើស។ចំពោះបទមជ្ឈឹម ហើយជនល្មើសមានអាយុលើសពី ១៨ ឆ្នាំ ជនល្មើសត្រូវឃុំខ្លួនរហូតដល់ ៤៨ ម៉ោង តែបើជាបទឧក្រិដ្ឋ នគរបាលអាចឃុំខ្លួនរហូតដល់ ៧២ ម៉ោង។ ៤.និតិវិធីដោះស្រាយទំនាស់ព្រហ្មទណ្ឌ វិធីដោះស្រាយ ផ្លូវបណ្ដឹងរឿងព្រហ្មទណ្ឌមានបីដំណាក់កាល • ដំណាក់កាលអយ្យការ ជាដំណាក់កាលស៊ើបអង្កេតបឋម ពេលទទួលសំនុំរឿងពីប្រជាជន ឬ មន្ត្រីនគរបាលយុត្តិធម៌ អយ្យការចាត់ការសាកសួរភ្លាម ។ ការសាកសួររនេះ គឺធ្វើឡើងព្រះរាជអាជ្ញារង ពោលគឺអយ្យការបានបានកោះហៅដើមបណ្ដឹង ជនរងគ្រោះជាសាក្សី និងជនសង្ស័យមកសាកសួរ ។ ពេលសូរចប់ចៅក្រមស៊ើបអង្កេតហៅថា “ដីការសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ” ។ • ដំណាក់កាលស៊ើបអង្កេត ជាដំណាក់កាលស៊ើបអង្កេតរយៈពេលវែងចៅក្រមស៊ើបសួរអាចសាកសួរអ្នកដែលមានឈ្មោះ ទាក់ទិនក្នុងសំនុំរឿងវិញទាំងអស់។ ចៅក្រមស៊ើបអង្កេតរយៈពេលពី ១ ខែដល់ ៦ ខែ ទៅតាមរឿងនិងជនជាប់ពិរុទ្ធ លើបទឧក្រិដ្ឋ ឬ បទមជ្ឈឹម។ ចៅក្រមស៊ើបអង្កេតមានសិទ្ធច្រើនណាស់ក្នុងដំណាក់កាលនេះ ៖ កោះហៅគូភាគីមកសាកសួរជាថ្មី ស្វែងរកភស្តុតាងបន្ថែម បើពិរុទ្ធជន ឬ សាក្សីមិនព្រមចូលតាមបង្គាប់អាចចេញដីការឲ្យនគរបាល ឬ កងរាជអាវុធហត្ថទៅនាំខ្លួនយកមក ធ្វើកោសលវិច័យលើភស្តុតាង បើចៅក្រមយល់ថាជាការចាំបាច់ ចេញដីការឆែកឆេរលំនៅដ្ឋានដើម្បីរកភស្តុតាង (ធ្វើនៅចំពោះមុខជនសង្ស័យនិងសាក្សីពីរនាក់ទៀត) សុំឲ្យព្រះរាជអាជ្ញាកែប្រែបទល្មើស សុំចោទប្រកាន់បន្ថែមលើបទល្មើសថ្មី ។ • ដំណាក់កាលជំនុំជម្រះ ជាដំណាក់កាលជំនុំជម្រះរួចចេញសាលក្រម នេះជាដំណាក់កាលចុងក្រោយបំផុត ។ ការចេញសាលក្រមនេះដើម្បីឲ្យឃើញពីការឈ្នះចាញ់ក្តី រួចខ្លួន ឬ ត្រូវចាប់គុកតាមកម្រិតទោស។ ក្នុងដំណាក់កាលចុងក្រោយនេះមានសេចក្តីសម្រេច ៤ ប្រភេទ ៖ សេចក្តីសម្រេចមុនអង្គសេចក្តី ជាសេចក្តីសម្រេចបណ្តោះអាសន្នដូចជាជនជាប់ចោទសុំដាក់ធានាដើម្បី ឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន ។ សាលក្រមកំបាំងមុខ គឺជាសាលក្រមដែលសម្រេចកំបាំងមុខគូភាគីណាមួយពោលគឺ ជាសាលក្រមដែលសម្រេចសេចក្តីដោយគ្មានមុខដើមចោទ ឬ ចុងចោទ។ សាលក្រមចំពោះមុខ គឺជាជនជាប់ចោទចូលបង្ហាញខ្លួន នៅពេលសាវនាការ នោះសាលក្រម ជាសាលក្រមចំពោះជនជាប់ចោទ ។ សាលក្រមចំពោះមុខជនជាប់ចោទ មិនត្រូវឲ្យដំណឹងដល់ជននោះទេ ។ សាលក្រមចំពោះមុខអាចប្តឹងឧទ្ធរណ៍បាន។ សាលក្រមនៅតែជាសាលក្រមសាលក្រមចំពោះមុខដដែល ទោះបីជាជនជាប់ចោទចាកចេញេពីបន្ទប់សាវនាការក៏ដោយ ។ សាលក្រមគឺជាសាលក្រមចំពោះមុខដែរ កាលណាជនជាប់ចោទត្រូវបានសួរចម្លើយនៅក្នុងលក្ខណ្ឌដែលមានចែងនៅក្នុងមាត្រា ៣០៩ (ជនជាប់ចោទដែលពុំអាចចូលបង្ហាញខ្លួន) នៃសាលក្រមនេះ ៕
ឯកសារយោង ១/. ក្រមព្រហ្មកម្ពុជាឆ្នាំ ២០០៩ ២/. បទសម្ភាសន៍ជាមួយលោក សេង ឌីណា និង លោក សុខ សំអឿន របស់វិទ្យុ RFI តាម Internet 3/. http://www.khmer.rfi.fr ចូលមើល (04/11/2013) ៤./ សាកលវិទ្យាល័យបៀលប្រាយ(២០១២-២០១៣), សៀវភៅសិល្បៈនៃការស់នៅ ៥./ និតិវិធិព្រហ្មទណ្ឌ ៕