ការបដិវត្តន៍អក្សរសាស្ត្រ
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ០៩:៤២, ២៥ ខែធ្នូ ២០២១ (UTC) (73552707 វិនាទីកន្លងទៅ) |
ក្នុងករណីមានការប្រែប្រួលធំដុំបំផុតជាប្រវត្តិសាស្ត្រខាងអង្គការនយោបាយ, អង្គការសេដ្ឋកិច្ចនឹងវប្បធម៌សង្គមកិច្ចម្តងៗ…ការប្រែប្រួលខាងអក្សរសាស្រ្តក៏គេ ឃើញមានលេចឡើងដែរ។
នៅប្រទេសបារាំង ការបដិវត្តន៍អក្សរសាស្ត្រមានកើនឡើងនៅក្នុងសម័យវុឌ្ឍនិវត្តន៍ ក្នុងសតវត្សរ៍ទី១៤,១៥ បន្ទាប់មកទៀតដល់ការកែប្រែសាសនាដល់ការចលនាអក្សរសាស្ត្រមហាវិជ្ជា សមោធានជំនាន់ Diderot.
នៅប្រទេសចិន ការបដិវត្តន៍អក្សរសាស្ត្រមានលេចឡើងបន្ទាប់ពីការបដិវត្តន៍ នយោបាយឆ្នាំ១៩១២ រំលំពួក ទ្រៀវ ម៉ាន ថាន់។ បន្ទាប់មកមានអស់លោក ទី–នឹងគួប ម៉ាកញឿក ធ្វើបដិវត្តន៍អក្សរសាស្រ្ត នឹងពង្រីកពង្រឹងថែមបន្តបន្ទាប់គ្នា..។
នៅសូវៀត បន្ទាប់ពីបដិវត្តន៍ខែ១០ កម នៅប្រទេសម៉ាឡេយូ បន្ទាប់ពីឆ្នាំ ១៨៩០ នៅវៀតណាមក្នុងកម្លុងឆ្នាំ១៩១៨ នឹងនៅប្រទេសខ្មែរយើង បន្ទាប់ពី សង្គ្រាមលោកលើកទី២មក។
លក្ខណៈពិសេសនៃការបដិវត្តន៍
បដិវត្តន៍អក្សរសាស្ត្រមិនមានន័យថាបង្កើតចលនា អក្សរសាស្ត្រក្តុងក្តាំង ក្នងមួយពេល ហើយមានចរិតឯកជនទាំងពួកទាំងក្រុមនេះទេ និយាយដល់ការ បដិវត្តន៍អក្សរសាស្ត្រ គឺយើងត្រូវនិយាយដល់មហាជនទាំងអស់គ្នា មានគំនិតកែប្រែក្នុងរយៈមួយយ៉ាងវែង ធ្វើឲ្យអក្សរសាស្ត្រលក្ខណៈស្រប់នឹងការទាមទារបស់មុស្ស ស្រប់នឹងសមត្ថភាពរបស់ប្រជាករ ។ល។ មានសតិអារម្មណ៍ជឿន លឿន មានគំនិតដឹកនាំទៅរកសុភមង្គល នឹងវិធីប្រើពាក្យពេចន៍ ងាយៗមាន ចរិតប្រជាមានិត។ ទីដៅនៃការបដិវត្តន៍ = ទីដៅនៃការបដិវត្តន៍អក្សរសាស្រ្តនៅពេលកន្លងទៅ ជិតៗនេះគឺៈ
- ដើម្បីវាយបំបាក់វិធីចាស់ បំបាត់របៀបសរសេរវែងបានសេចក្តីតិច រិតរួតពាក្យ សំដីតាមពួកអភិជន។
- ដើម្បីពង្រីកការសរសេរនិពន្ធមានចរិតប្រជាមានិត បំរើមហាជនទូទៅ…។
- ដើម្បីវាយបំបាក់គំនិតលាតត្រដាងការពិត តែមិនហ៊ាននិយាយចំៗ (និយាយ វិលវង់) តាមរបៀបបូរាណចរិត…។
- ដើម្បីពង្រីកខឿនអក្សរសាស្ត្រលោកីយស្ចៈ និយាយការពិត ដោយរបៀបសរ សេរថ្មី វោហាច្បាស់ជឿនលឿនហើយស្មោះត្រង់….។
- ដើម្បីវាយបំបាត់គំនិតការងាយធ្វើឲ្យលំបាក (មានការប្រើពាក្យពិបាកយល់ ដល់មហាជន) ពិបាកយល់ដោយប្រើពាក្យមិនទូទៅ។
- ដើម្បីពង្រឹងខឿនអក្សរសាស្រ្តជាតិ មានចរិតសង្គមនិយម មានលក្ខណៈទូទៅ ហើយភ្លឺស្វាង…។
និយាយរួមទៅគឺថាៈ បែបនិយម របៀបសរសេរតាមវិធីកែប្រែថ្មី គឺថាងាយ យល់, ច្បាស់លាស់, មិនសូវមានពាក្យពិបាក ងាយជ្រួតជ្រាបស៊ីជម្រៅទៅដល់ មហាជនពលករ…។ កាលណាមានការប្រែប្រួល ក្នុងសង្គមម្តងៗ ការប្រែប្រួល នេះវាមានគុណភាពធ្វើឲ្យសតិអារម្ម្មណ៍របស់មហាជនបានលូតលាស់ចេះដឹង ថែមនូវព្រឹត្តិការណ៍ផ្សេងៗ, ចលនាបាននូវគំនិតចង់ចេះដឹងខាងវិស័យនយោបាយ ដែលជាកត្តាមួយជួយជម្រុញខឿនអក្សរសាស្រ្តឲ្យបានជឿនលឿនថែម ដែលជាហេតុនាំឲ្យខ្លួនកាន់តែភ្ញាក់រឭកនូវផលប្រយោជន៍ជាតិបានច្រើនឡើង។