ការពិពណ៍នាពីចម្លាក់ប្រាសាទអង្គរវត្តនិងបាយ័ន្ត
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ០៦:៥២, ២៧ ខែធ្នូ ២០២១ (UTC) (73168373 វិនាទីកន្លងទៅ) |
ការពិពណ័នាចម្លាក់ត្រីនៅប្រាសាទអង្គវត្ត និងបាយ័ន្ត[កែប្រែ]
ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូងប្រាសាទអង្គវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន្ត ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។ តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័ន្ត។ ក្នុងនោះមានត្រីគលរាំង ត្រីអណ្តែង ត្រីព្រួល ត្រីក្អែក ត្រីគ្រំ ត្រីឆ្ពិន ។ល។ ប៉ុន្តែគាត់មិនបានពន្យល់ប្រាប់អំពីបច្ចេកទេសដែលគាត់វិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកអែកទេសត្រីប្រចាំគណះកម្មាធិការជាតិទន្លេ មេគង្គ និងអ្នស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។ ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។ ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណកេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមានស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។