ការរស់នៅរបស់ខ្មែរបុរេប្រវត្តិ
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ 45.119.135.17 (contribs| logs) at ០៩:៣៥, ២៦ ខែមេសា ២០២៤ (UTC) (39 វិនាទីកន្លងទៅ) |
កិច្ចការក្រុមទី2
ឈ្មោះ
វឿន វត្តនា
ប្រធានបទ
សិក្សាអំពីការវិវត្តន៍ផ្នត់គំនិត និង ជំនឿសម័យបុរេប្រវត្តិ
១,ការវិវត្តន៍
ឆ្អឹងមនុស្សដែលគេរកឃើញនៅស្ថានីយបុរេប្រវត្តិខ្មែរសឹងពុកផុយណាស់ទៅហើយ នឹងរកសន្និដ្ឋានថា មនុស្សនោះជាប់ពូជទៅនឹងប្រជាជាតិនាមួយអោយច្បាស់លាស់ពិតប្រាកដពុំបានឡើយ។ ប៉ុន្តែបើទោះជាដូចនេះក្តី ក៏គេអាចអារកាត់ខ្លះៗបានថា មនុស្សបុរេប្រវត្តិសំរោងសែនមានមាឌធំ ហើយខ្លាំង មានចិញ្ចើមលៀន មានកំពស់កំពល្មម។ បើតាមការសាកល្បងប្រៀបធៀបមនុស្សបុរេប្រវត្តិនេះនឹងអ្នកព្រៃភ្នំដែលរស់នៅសព្វថ្ងៃក្នុងប្រទេសខ្មែរ ឫក្នុងប្រទេសវៀតណាមកណ្តាលគេនឹងសង្គេតឃើញលក្ខណៈស្របគ្នាច្រើនទាំងរាងរៅ ទាំងសំភារៈប្រើប្រាស់។ ម្យ៉ាងទៀត បើតាមការប្រៀបធៀបអ្នកព្រៃភ្នំទៅនឹងខ្មែរវាលទំនាបយើងវិញឃើញថា រាងរៅ ភាសា និងទំលៀមទំលាប់ខ្លះប្រហាក់ប្រហែលគ្នាដែរ។ កុលសម្ព័ន្ធអ្នកលើខ្លះនៅតែនិយមដាល់អំបុកមុនពេលច្រូតកាត់ដូចទំលៀមទំលាប់ខ្មែរដីរាបយើងដែរ ខ្លះទៀតនៅនិយមម្តាយជាធំក្នុងគ្រួសារ ដូចត្រកូលខ្មែរខ្លះនៅសម័យអង្គរ និងខ្លះទៀតប្រើភាសាខ្មែរមន ដូចជាកុលសម្ព័ន្ធខ្មែរទំពូន ក្នុងខេត្តរតនគិរីជាដើម។
បើនិយាយពីរាងរៅវិញ ការសិក្សារបស់ជាតិពន្ធុវិទូ បានអោយដឹងថាអ្នកលើមិនខុសអ្វីពីខ្មែរស្រុលខ្មែរយើងប៉ុន្មានទេ តាំងពីមាឌ កំពស់កំព លលាដ៏ក្បាល ភ្នែក ច្រមុះ សំបុរសំបក។ ដូចនេះ យើងអាចសន្មតថាខ្មែរយើងសព្វថ្ងៃជាអ្នកដែលបន្តពូជពីមនុស្សបុរេប្រវត្តិសំរោងសែនមក។
ជីវភាព[កែប្រែ]
តាមការពិនិត្យសិក្សាឆ្អឹងសំណល់ ហើយពិសេសទៅទៀត តាមរបៀបវាស់វែងកំរាស់ល្បាប់ត្រង់ភូមិបុរេប្រវត្តិ អ្នកឯកទេសបានយល់ឃើញថា សង្គមបុរេប្រវត្តិខ្មែរមានចំណាស់ប្រហែល ៣០០ឫ ២០០ឆ្នាំ មុនគ.ស។ បើដូចនេះយើងឃើញថា នៅលើផ្ទៃប្រទេសខ្មែរយើង មានមនុស្សប្រកបដោយអរិយធម៌ពេញលេញរស់នៅ បើយ៉ាងតិចណាស់ក៏បី ឫពីរសតវត្សមុន ឥណ្ឌាកម្មដែរ។
ម្យ៉ាងទៀត កំណាយបុរាណវត្ថុនៅស្ថានីយ អូរកែវ សំណាកកំពង់សំពៅហ្វូណនបានចង្អុលអោយឃើញថា អរិយធម៌សំរោងសែន ពុំបានផុតរលត់កំបុតត្រឹមពេលដែលជនជាតិឥណ្ឌា នាំគ្នាមកកាន់ភូមិភាគអាស៊ីអគ្នេយ៍នេះទេ។ ភស្តុតាងស្ថានីយដែលជាអតីតកំពង់ផែព្រះរាជាណាចត្រហ្វូណនបានអោយដឹងថា តិចនិចសំរោងសែន ម្លូព្រៃនៅមានប្រើលាយឡំជាមួយបច្ចេកទេសថ្មូីមកពីភូមិភាគដទៃទៀត ជាពិសេសមកពីប្រទេសឥណ្ឌា។ ដោយសំភារៈសំរោងសែន ម្លូព្រៃបៅច្របូកច្របល់នឹងសំភារៈមកពីឥណ្ឌានោះ ទស្សនៈនិងជំនឿរបស់ខ្មែរក៏នៅលាយឡំជាមួយទស្សនៈនិងជំនឿរបស់បរទេសដែរ។ ការជួបប្រសព្វគ្នានៃអរិយធម៌ទាំងពីរនេះបណ្តាលអោយកើតជាអរិយធម៌ពិសេស ដែលលេចជារូបរាងច្បាស់លាស់នៅសម័យអង្គរ។