ការិយាល័យចំណុះសាលាក្រុង-ស្រុក
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ០៧:១២, ២៧ ខែធ្នូ ២០២១ (UTC) (74033941 វិនាទីកន្លងទៅ) |
១. ការិយាល័យចំណុះសាលាស្រុក-ក្រុង[កែប្រែ]
១.១. សាលាស្រុក-ក្រុង[កែប្រែ]
សាលាស្រុក-ក្រុង គឺជាការិយាល័យធ្វើការរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង ដែលត្រូវបើកធ្វើការឱ្យបានទៀងទាត់ តាមពេលម៉ោងធ្វើការរបស់រដ្ឋ។ ក្នុងអំឡុងពេលម៉ោងធ្វើការងារ ប្រជាពលរដ្ឋមានសិទ្ធិ ៖
- ធ្វើទំនាក់ទំនង និងធ្វើការងារជាមួយក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង
- ទទួលព័ត៌មានអំពីសំណើ និងការងារនានាពីរដ្ឋបាលស្រុក-ក្រុង
- ចូលរួមយោបល់ ឬសំណូមពរលើបញ្ហាណាមួយ។
នៅចន្លោះម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាកជាផ្លូវការ ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងត្រូវធានាឱ្យមានមន្ដ្រី បុគ្គលិកនៃរដ្ឋបាលរបស់ខ្លួនក្នុងចំនួនសមស្របប្រចាំការ ដើម្បីទទួល ឬដោះស្រាយសំណូមពរបន្ទាន់ពិសេសនានា។
រដ្ឋបាលស្រុក-ក្រុងនីមួយៗត្រូវធ្វើជាម្ចាស់ និងទទួលខុសត្រូវចាត់ចែងលើរាល់លិខិតស្នាម ឯកសារទាំងអស់ដែលបានទទួលត្រឹមត្រូវឱ្យបាន ស្របតាមច្បាប់ជាធរមាន។ រដ្ឋបាលស្រុក-ក្រុងនីមួយៗក៏ជាម្ចាស់ និងទទួលខុសត្រូវលើរាល់លិខិតស្នាម ឯកសារនានា ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាស្រុក-ក្រុង ឬក្នុងនាមក្រុមប្រឹក្សាស្រុក-ក្រុង និងដោយគណៈអភិបាលស្រុក-ក្រុងក្នុងនាមរដ្ឋ ព្រមទាំងជាម្ចាស់លើឧបករណ៍ មធ្យោបាយ និងសម្ភារៈនានានៃរដ្ឋបាលរបស់ខ្លួន។ ដូច្នេះ រដ្ឋបាលស្រុក-ក្រុងនីមួយៗ ត្រូវធានាទុកដាក់ ឯកសារ លិខិតស្នាម ឧបករណ៍ មធ្យោបាយ និងសម្ភារៈនានានៃរដ្ឋបាលរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមការកំណត់ មានសណ្ដាប់ ធ្នាប់ល្អ និងគង់វង្ស។
ចំពោះត្រារដ្ឋបាលស្រុក-ក្រុង ត្រូវបានប្រគល់ឱ្យនាយករដ្ឋបាលសាលាស្រុក-ក្រុងរបស់ខ្លួន ដើម្បីទទួលខុសត្រូវ និងគ្រប់គ្រងសម្រាប់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងប្រើប្រាស់។
រដ្ឋបាលស្រុក-ក្រុងនីមួយៗ ត្រូវរៀបចំឱ្យមានក្ដារព័ត៌មានសាធារណៈនៅមុខសាលាស្រុក-ក្រុងរបស់ខ្លួន ដែលសាធារណជនអាចពិនិត្យមើលបានដោយងាយស្រួល។ ក្ដារព័ត៌មានសាធារណៈនេះ ត្រូវសរសេរ ឬបិទផ្សាយសេចក្ដីជូនដំណឹងជាផ្លូវការដល់សាធារណជន។ ការសរសេរ និងការបិទផ្សាយនេះត្រូវរក្សាទុកឱ្យបានយ៉ាងតិចដប់ថ្ងៃ។ ក្រៅពីក្ដារព័ត៌មានសាធារណៈនៅមុខសាលាស្រុក-ក្រុង ក្រុមប្រឹក្សាស្រុក-ក្រុងនីមួយៗ ត្រូវរៀបចំក្ដារព័ត៌មានសាធារណៈនៅទីសាធារណៈដទៃទៀត ក្នុង ស្រុក-ក្រុងរបស់ខ្លួនតាមការចាំបាច់។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាស្រុក-ក្រុងនីមួយៗត្រូវ ស្វះស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត ដើម្បីជូនដំណឹងអំពី កិច្ចការនានានៃរដ្ឋបាលរបស់ខ្លួនដល់ប្រជាពលរដ្ឋ។
១.២. ការិយាល័យចំណុះសាលាស្រុក-ក្រុង[កែប្រែ]
សាលាស្រុក-ក្រុងនីមួយៗត្រូវមានការិយាល័យចំណុះចាំបាច់ដូចខាងក្រោម ៖
ការិយាល័យនីមួយៗ ត្រូវដឹកនាំដោយប្រធានការិយាល័យមួយរូប និងមានអនុប្រធានការិយាល័យមួយរូបជាជំនួយការ។ ប្រធានការិយាល័យនីមួយៗ ត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពដោយផ្ទាល់ចំពោះនាយករដ្ឋបាលសាលាស្រុក-ក្រុង។
ក). ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ[កែប្រែ]
ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃសាលាស្រុក-ក្រុង គឺជាសេនាធិការឱ្យក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងលើកិច្ចការសំខាន់ៗដូចខាងក្រោម ៖
- ការងាររដ្ឋបាល លិខិតស្នាមផ្សេងៗ ទំនាក់ទំនងសាធារណៈ និងការងារពិធីការ
- គ្រប់គ្រង និងថែរក្សាត្រារដ្ឋបាលស្រុក-ក្រុង តាមការកំណត់
- ការងារស្ថិតិប្រជាពលរដ្ឋ និងការងារអត្រានុកូលដ្ឋាន
- ការងារបុគ្គលិក ក្របខ័ណ្ឌ បៀវត្ស និងកម្រៃផ្សេងៗរបស់មន្ដ្រី បុគ្គលិកសាលាស្រុក-ក្រុង
- សហការរៀបចំនីតិវិធីរដ្ឋបាល នីតិវិធីហិរញ្ញវត្ថុ និងល័ក្ខខ័ណ្ឌការងាររបស់មន្ដ្រី បុគ្គលិកសាលាស្រុក-ក្រុង
- ការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពមន្ដ្រី បុគ្គលិកសាលាស្រុក-ក្រុង
- សិក្សា និងលើកយោបល់លើការបង្កើត ការកែសម្រួល និងការរំសាយការិយាល័យចំណុះសាលាស្រុក-ក្រុង
- រៀបចំសេចក្ដីព្រាងរបៀបវារៈ ខ្លឹមសារសម្រាប់របៀបវារៈនីមួយៗ និងឯកសារនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង
- រៀបចំ និងបែងចែកលិខិតអញ្ជើញប្រជុំ ការរៀបចំទីកន្លែងប្រជុំ និងកំណត់ហេតុគ្រប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង
- ទទួល និងបែងចែកលិខិតស្នាម ឯកសារនានាឱ្យបានត្រឹមត្រូវដល់សមាជិកក្រុមប្រឹក្សាស្រុក-ក្រុង អភិបាលស្រុក-ក្រុង និងអភិបាលរងស្រុក-ក្រុង ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ការិយាល័យជំនាញ និងអ្នកពាក់ព័ន្ធ
- រក្សាទុកដាក់ឱ្យបានត្រឹមត្រូវ និងគង់វង្សនូវឯកសារ លិខិតបទដ្ឋានទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងរដ្ឋបាលស្រុក-ក្រុង
- រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- រៀបចំ និងបិទផ្សាយព័ត៌មាននៅលើក្ដារព័ត៌មាន និងការស្វះស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានា ជូនប្រជាពលរដ្ឋនៅក្នុងស្រុក-ក្រុងរបស់ខ្លួន
- សហការក្នុងការត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមសាលាឃុំ និងសង្កាត់នានាក្នុងស្រុក-ក្រុង
- សិក្សា និងលើកយោបល់ទាក់ទងនឹងការពិនិត្យនីត្យានុកូលភាព នៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ និងសង្កាត់នានាក្នុងស្រុក-ក្រុង
- ការងារហិរញ្ញវត្ថុ ថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋបាលស្រុក-ក្រុង
- គ្រប់គ្រងបេឡារបស់សាលាស្រុក-ក្រុង
- សហការត្រួតពិនិត្យ និងទូទាត់រាល់ការចំណាយ
- ការងារលទ្ធកម្ម សវនកម្ម និងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្រុក-ក្រុង។
ខ). ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់[កែប្រែ]
ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់នៃសាលាស្រុក-ក្រុង គឺជាសេនាធិការឱ្យក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង លើកិច្ចការសំខាន់ៗ ដូចខាងក្រោម ៖
- សិក្សា និងរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំរបស់ស្រុក-ក្រុង រួមទាំងសមាសភាគនៃផែនការ ដែលស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រភេទរួមគ្នា ប្រភេទក្រុមប្រឹក្សាផ្សេងៗគ្នា ក្រសួង ស្ថាប័ន មន្ទីរ ឬការិយាល័យ អង្គភាពនានារបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ
- អនុវត្ដគម្រោង កម្មវិធីអភិវឌ្ឍន៍ សម្របសម្រួលកិច្ចសហប្រតិបត្ដិ ការអភិវឌ្ឍន៍ និងការផ្ដល់សេវារវាងឃុំ សង្កាត់នានាក្នុងស្រុក-ក្រុង
- ជួយដល់ក្រុមប្រឹក្សាឃុំ និងសង្កាត់ដើម្បីវិភាគវាយតម្លៃដំណើរការអភិវឌ្ឍន៍របស់ឃុំ និងសង្កាត់ក្នុងស្រុក-ក្រុង
- សហការគាំទ្រដល់ក្រុមប្រឹក្សាឃុំ និងសង្កាត់ ក្នុងការរៀបចំថវិកាឃុំ និងសង្កាត់ក្នុងស្រុក-ក្រុង
- សហការពិនិត្យ និងលើកអនុសាសន៍ជូនអភិបាលខេត្ដអំពីការធ្វើអនុលោមភាពថវិកាឃុំ និងសង្កាត់
- សិក្សា វាយតម្លៃ និងលើកយោបល់អំពីសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ និងសង្កាត់ និងតម្រូវការគាំទ្រ
- ដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ឃុំ និងសង្កាត់
- គាំទ្រដល់ក្រុមប្រឹក្សាឃុំ និងសង្កាត់ក្នុងការកសាង និងការអនុវត្ដផែនការអភិវឌ្ឍរបស់ឃុំ និងសង្កាត់់
- ទំនាក់ទំនង សហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធស្ដីពីការកែសម្រួលទិន្នន័យ ផែនទី សេចក្ដីត្រូវការជាអាទិភាពរបស់ស្រុក-ក្រុង ឃុំ និងសង្កាត់
- បញ្ចូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យដែលពាក់ព័ន្ធស្រុក-ក្រុង ឃុំ និងសង្កាត់
- ពិនិត្យរបាយការណ៍អនុវត្ដផែនការអភិវឌ្ឍន៍របស់ស្រុក-ក្រុង ឃុំ និងសង្កាត់
- កៀរគរធនធានសម្រាប់អភិវឌ្ឍស្រុក-ក្រុង និងគាំទ្រ ឃុំ និងសង្កាត់
- គាំទ្រឃុំ និងសង្កាត់ក្នុងស្រុក-ក្រុង ដើម្បីអាចទទួលបាននូវមុខងារ និងធនធានកាន់តែច្រើនឡើង
- ពិនិត្យមើលអំពីលក្ខខណ្ឌរបស់ឃុំ សង្កាត់ ដើម្បីទទួលបានមុខងារ និងធនធាន
- ពិនិត្យ និងវាយតម្លៃការប្រើប្រាស់មូលនិធិវិនិយោគស្រុក-ក្រុង ឃុំ និងសង្កាត់។
គ). ការិយាល័យអន្ដរវិស័យ[កែប្រែ]
ការិយាល័យអន្ដរវិស័យនៃសាលាស្រុក-ក្រុង គឺជាសេនាធិការឱ្យក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង លើកិច្ចការសំខាន់ៗដូចខាងក្រោម ៖
- សិក្សា និងលើកយោបល់ទៅលើការរៀបចំយុទ្ធសាស្ដ្រ និងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន ដើម្បីទទួលយកមុខងារ ភារកិច្ច និងធនធានដែលបានប្រគល់ ឬបានផ្ទេរស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានកំណត់
- ការងារដីធ្លី និងសំណង់ ដែលរួមមានពាក្យសុំកាន់កាប់ដីធ្លី សាងសង់ រុះរើ ជួសជុល កែលម្អសំណង់នានា
- ការអនុវត្ដមុខងារ និងភារកិច្ចនានាដែលបានប្រគល់ ឬបានធ្វើប្រតិភូកម្ម
- ការងារសណ្ដាប់ធ្នាប់សាធារណៈ កិច្ចការច្បាប់ និងសិទ្ធិមនុស្ស
- ការងារសម្រុះសម្រួល ផ្សះផ្សាទំនាស់ផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ស្រុក-ក្រុង ស្របទៅតាមច្បាប់ និងនីតិវិធីជាធរមាន
- ការងារសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការការពារបរិស្ថាន ធនធានធម្មជាតិ បេតិកភ័ណ្ឌ រមណីដ្ឋាន និងតំបន់ប្រវត្ដិសាស្ដ្រ ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។
ក្រៅពីតួនាទី និងភារកិច្ចខាងលើនេះ ការិយាល័យនីមួយៗអាចទទួលភារកិច្ចជាអចិន្ដ្រៃយ៍បន្ថែមទៀតតាមការចាំបាច់។ នាយករដ្ឋបាលត្រូវស្នើទៅគណៈអភិបាលស្រុក-ក្រុង ដើម្បីសុំការសម្រេចពីក្រុមប្រឹក្សារបស់ខ្លួន ក្នុងការប្រគល់ភារកិច្ចជាអចិន្ដ្រៃយ៍បន្ថែមដល់ការិយាល័យណាមួយ។ ក្នុងការអនុវត្ដកិច្ចការប្រចាំថ្ងៃ ករណីមានកិច្ចការថ្មីៗបន្ទាន់ ចាំបាច់ណាមួយ ដែលមិនបានកំណត់ជាតួនាទី និងភារកិច្ចរបស់ការិយាល័យជាក់លាក់ណាមួយ នាយករដ្ឋបាលត្រូវសុំយោបល់ជាបន្ទាន់ពីអភិបាលស្រុក-ក្រុង ដើម្បីប្រគល់កិច្ចការនោះដល់ការិយាល័យជាក់លាក់ណាមួយ ឱ្យធ្វើការចាត់ចែងស្របតាមនីតិវិធី រួចហើយត្រូវរាយការណ៍ជូនក្រុមប្រឹក្សាស្រុក-ក្រុង។ បន្ទាប់ពីអនុវត្ដ ក្នុងករណីពិនិត្យឃើញថាកិច្ចការនោះ មានលក្ខណៈជាកិច្ចការអចិន្ដ្រៃយ៍ នាយករដ្ឋបាលត្រូវស្នើទៅគណៈអភិបាលស្រុក-ក្រុង ដើម្បីសុំការសម្រេចពីក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន ក្នុងការប្រគល់ភារកិច្ច អចិន្ដ្រៃយ៍បន្ថែមដល់ការិយាល័យណាមួយនោះ។
ក្រៅពីការិយាល័យខាងលើ គណៈអភិបាលស្រុក-ក្រុងអាចស្នើទៅក្រុមប្រឹក្សាស្រុក-ក្រុង ដើម្បីបង្កើត ឬកែសម្រួល ឬរំសាយការិយាល័យណាមួយ ឬមួយចំនួន តាមការចាំបាច់។ ក្នុងករណីមានតម្រូវការបង្កើតការិយាល័យបន្ថែម ការិយាល័យនោះមិនត្រូវមានតួនាទី និងភារកិច្ចត្រួតគ្នាជាមួយការិយាល័យទាំងបីខាងលើឡើយ។ ផ្អែកតាមការសម្រេចពីក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន អភិបាលស្រុក-ក្រុង ត្រូវលើកសំណើមកអភិបាលខេត្ដ ដើម្បីស្នើសុំមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពិនិត្យ សម្រេចក្នុងការបង្កើត ឬការរំសាយ ឬការកែសម្រួលការិយាល័យខាងលើនេះ។
បញ្ជាក់ ៖
+ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែលតម្រូវឱ្យបង្កើតឡើងដោយសេចក្ដីសម្រេចលេខ៤៧ ស.ស.រ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៣ និងគោលការណ៍ស្ដីពីការបន្ដរៀបចំការិយាល័យទាំងនេះ ត្រូវបានប្រើប្រាស់ជារចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងនៃថ្នាក់រដ្ឋបាលដែលពាក់ព័ន្ធ។
+ គណៈអភិបាលនៃថ្នាក់រដ្ឋបាលពាក់ព័ន្ធ ត្រូវចាត់ចែងការិយាល័យច្រកចេញចូលតែមួយ ដោយធ្វើគណនេយ្យភាពដោយផ្ទាល់ចំពោះក្រុមប្រឹក្សារបស់ខ្លួន។
១.៣. របៀបរបបធ្វើការងាររបស់ការិយាល័យចំណុះសាលាស្រុក-ក្រុង[កែប្រែ]
ក្នុងការគ្រប់គ្រង ចាត់ចែងការអនុវត្ដតួនាទី និងភារកិច្ចរបស់ការិយាល័យនីមួយៗ ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង នាយករដ្ឋបាល ប្រធានការិយាល័យ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិចារណាលើរបៀបរបបការងាររបស់ការិយាល័យនីមួយៗ ដូចខាងក្រោម ៖
- ការិយាល័យនីមួយៗត្រូវស្ថិតក្រោមការទទួលខុសត្រូវការត្រួតពិនិត្យ និងការគ្រប់គ្រងដោយផ្ទាល់របស់ប្រធានការិយាល័យ។ ប្រធានការិយាល័យត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពដោយផ្ទាល់ចំពោះនាយករដ្ឋបាលសាលាស្រុក-ក្រុង។ នាយករដ្ឋបាលសាលាស្រុក-ក្រុងត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះគណៈអភិបាលស្រុក-ក្រុង អភិបាលស្រុក-ក្រុង និងក្រុមប្រឹក្សាស្រុក-ក្រុង
- នាយករដ្ឋបាលសាលាស្រុក-ក្រុង ដោយមានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុជាសេនាធិការ ត្រូវដឹកនាំ សម្របសម្រួលការិយាល័យនានានៃសាលាស្រុក-ក្រុង ក្នុងការរៀបចំកំណត់អំពីនីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ ការប្រើប្រាស់សម្ភារៈ ថវិកាសម្រាប់ការិយាល័យនានានៃសាលាស្រុក-ក្រុង ព្រមទាំងការរៀបចំ កំណត់អំពីល័ក្ខខ័ណ្ឌការងាររបស់ប្រធាន អនុប្រធានការិយាល័យ មន្ដ្រី បុគ្គលិកទាំងអស់នៃសាលាស្រុក-ក្រុង ដើម្បីដាក់ជូនគណៈអភិបាលស្រុក-ក្រុង និងក្រុមប្រឹក្សាស្រុក-ក្រុងពិនិត្យ សម្រេច
- នីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ ព្រមទាំងលក្ខខណ្ឌការងាររបស់មន្ដ្រី បុគ្គលិក ត្រូវចុះហត្ថលេខាដោយអភិបាលស្រុក-ក្រុង
- គណៈអភិបាលស្រុក-ក្រុង ត្រូវដឹកនាំនាយករដ្ឋបាល ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំអំពីការអនុវត្ដនូវនីតិវិធីរដ្ឋបាល នីតិវិធីហិរញ្ញវត្ថុ និងល័ក្ខខ័ណ្ឌការងារដែលបានកំណត់នេះ ដើម្បីរាយ ការណ៍ជូនក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន
- គ្រប់កិច្ចការនានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋបាលស្រុក-ក្រុងនីមួយៗ គណៈអភិបាលស្រុក-ក្រុង ត្រូវដឹកនាំ ណែនាំដល់នាយករដ្ឋបាលសាលាស្រុក-ក្រុង ក្នុងការប្រគល់កិច្ចការដល់ការិយាល័យ ដែលទទួលខុសត្រូវការងារនីមួយៗ ដើម្បីសិក្សា ស្រាវជ្រាវលើកយោបល់ ដោយផ្អែកតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានជាធរមាន នីតិវិធីរដ្ឋបាល និង នីតិវិធីហិរញ្ញវត្ថុ រួចបញ្ជូនមកនាយករដ្ឋបាល ដើម្បីដាក់ជូនអភិបាលរង ទទួលបន្ទុកលើការងារ ឬវិស័យនីមួយៗពិនិត្យ និងផ្ដល់យោបល់ មុនដាក់ ជូនអភិបាលស្រុក-ក្រុងពិនិត្យ សម្រេច ស្របតាមបែបបទ នីតិវិធី និងសមត្ថកិច្ចរបស់ខ្លួន
- ប្រធានការិយាល័យនានា ត្រូវធានាចាត់ចែងមន្ដ្រី បុគ្គលិកក្នុងការិយាល័យនីមួយៗ ដើម្បីអនុវត្ដការងារ ផ្អែកតាមច្បាប់ លិខិតបទដ្ឋាននានា និងផ្អែកតាមនីតិវិធីរដ្ឋបាល នីតិវិធីហិរញ្ញវត្ថុ និងល័ក្ខខ័ណ្ឌការងារដែលបានកំណត់
- នាយករដ្ឋបាលសាលាស្រុក-ក្រុង ត្រូវកំណត់របបប្រជុំឱ្យបានទៀងទាត់ជាមួយនាយករងរដ្ឋបាលសាលាស្រុក-ក្រុង ប្រធាន អនុប្រធាន ការិយាល័យនានានៃសាលាស្រុក-ក្រុង ដើម្បីពិនិត្យអំពីលទ្ធផលការងារភាពរីក ចម្រើន ឬបញ្ហាប្រឈមនានា ដើម្បីលើកទិសដៅ វិធានការ ឬស្នើ សុំយោបល់ ថ្នាក់ដឹកនាំតាមឋានានុក្រម ពិនិត្យ និងដោះស្រាយ
- រាល់ការប្រជុំនីមួយៗត្រូវមានកំណត់ហេតុប្រជុំ និងត្រូវធ្វើសេចក្ដីរាយការណ៍អំពីការប្រជុំនេះជូនក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង។