គង់ ប៊ុនឈឿន
គង់ ប៊ុនឈឿន
គង់ ប៊ុនឈឿន | ||
---|---|---|
ជីវប្រវត្តិសង្ខេប | ||
នាមពេញ | គង់ ប៊ុនឈឿន | |
រហស្សនាម | កវីស្លាបបកាមាសដងស្ទឹងសង្កែ | |
សញ្ជាតិ | កម្ពុជា | |
ជំនាញ | កវីនិពន្ធ | |
អាជីព |
| |
ស្នាដៃនិពន្ធ |
| |
ថ្ងៃខែឆ្នាំកំណើត | 18 October 1938 | |
ថ្ងៃទទួលមរណភាព | 17 April 2016 | 8 ឆ្នាំ|
ទទួលមរណភាពដោយសារ | ជំងឺមហារីកតំរងនោម(ក្រោយពេលវះកាត់) | |
ស្រុកកំណើត | ភូមិចម្ការសំរោង ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង | |
ឪពុក | គង្គ ឈិន (ស្រុកកំណើតនៅខេត្តតាកែវ) | |
ម្តាយ | ម៉រ ភឹង(បាត់ដំបង) | |
ភរិយា | លោកស្រី តាត គឹមលន | |
បុត្រ |
១. ប៊ុនឈឿន សូរិដា | |
កវីនិពន្ធជំនាន់ដើម | ||
កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន(ស្រុកកំណើតនៅ ខេត្តតាកែវ) ម្តាយឈ្មោះ ម៉រ ភឹង(បាត់ដំបង) ។ លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។
លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។
នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។
លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែ ស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ ។
គឺជាកវីនិពន្ធល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី៥០ រហូតមក។ លោកមានជំនាញទាំងផ្នែកបទចម្រៀង ភាពយន្ត និងសិល្បៈមួយចំនួនទៀត។ លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំនៅប្រទេសន័រវេសន៍ (Norway) ដោយជំងឺមហារីក។ លោកបានបន្សល់ទុកស្នាដៃនិពន្ធជាច្រើនសម្រាប់ឲ្យកូនខ្មែរសិក្សាស្វែងយល់ ហើយមហាជនក៏តែងស្ងើចសរសើរមិនដាច់ពីមាត់ថា លោកជាកវីនិពន្ធជើងចាស់ដ៏ឆ្នើម ដែលច្រើនសរសេរបង្ហាញអំពីតថភាពពិតនៅក្នុងសង្គមជាតិ រហូតដល់លោកបានរត់គេចពីការតាមចាប់ខ្លួនពីរដ្ឋាភិបាលទៅនៅក្រៅប្រទេសរហូតដល់ថ្ងៃទទួលមរណភាព។
ជីវប្រវត្តិ[កែប្រែ]
កវីនិពន្ធម្ចាស់ដងស្ទឹងសង្កែ ជាកូនកសិករក្រីក្រម្នាក់ក្នុងចំណោមបងប្អូន ២នាក់ តែជាអកុសល បងប្រុសរបស់លោកបានស្លាប់ទៅតាំងពីរូបលោកនៅវ័យកុមារភាព។
កវីនិពន្ធរូបនេះរស់នៅ ភូមិចម្ការសំរោង ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមានកូនចំនួន ៦នាក់ គឺប្រុសម្នាក់ និងស្រី ៥នាក់ ហើយក្នុងនោះ កូនចំនួន ៥នាក់បានទៅរស់នៅប្រទេសន័រវេសន៍ និងកូនស្រីម្នាក់នៅរាជធានីភ្នំពេញ។
កូនច្បងទីមួយ អ្នកស្រី ប៊ុនឈឿន សូរិដា ថ្លែងថា ប្អូនៗរបស់អ្នកស្រីបានចាកចេញពីស្រុកខ្មែរទៅរស់នៅក្រៅប្រទេសតាមឪពុករបស់អ្នកស្រី តាំងពីឆ្នាំ២០០០ រហូតមក។ អ្នកស្រីបន្ថែមថា អំឡុងពេលរស់នៅក្រៅប្រទេស គឺ ៤ឆ្នាំដំបូងនៅប្រទេសថៃ ហើយក្រោយមក បានផ្លាស់ទៅរស់នៅប្រទេសន័រវេសន៍ វិញ។
ស្នាដៃ[កែប្រែ]
កវីនិពន្ធ គង្គ ប៊ុនឈឿន បានបន្សល់ស្នាដៃជាច្រើនដល់ក្មេងជំនាន់ក្រោយនៅមុនពេលលោកបានលាចាកលោក។ លោកត្រូវបានគេស្គាល់ថា ជាកវី ម្ចាស់ស្ទឹងសង្កែ។ ការនិរទេសខ្លួនរបស់ក្រុមគ្រួសារ លោក គង្គ ប៊ុនឈឿន កាលពីឆ្នាំ២០០០ មិនមែនលោកចង់ទៅរស់នៅឯបរទេសនោះទេ។
យើង ត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បានប្រទេសជាតិរបស់យើងរស់នៅរុងរឿងបាន ហើយបើកាលណាបែកបាក់គ្នា នឹងវិនាសហិនហោចអស់គ្មានថ្ងៃរីកចម្រើនបាននោះទេ។ នេះជាបណ្ដាំចុងក្រោយរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន។ កូនស្រីរបស់លោកឲ្យដឹងថា ឪពុករបស់អ្នកស្រីចង់នៅក្នុងស្រុកណាស់ ដើម្បីបន្តអាជីពរបស់លោក និងចង់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យមានជំនាញតាក់តែងនិពន្ធបន្តពីលោក និងចង់លើកស្ទួយវិស័យសិល្បៈ។ អ្នកស្រីបន្ថែមថា កវីនិពន្ធ គង្គ ប៊ុនឈឿន ធ្លាប់បួសរៀននៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ហើយទទួលបានសញ្ញាបត្របឋមភូមិភាសាបាលី ឬហៅថាឌីប្លូម ប៉ុន្តែអ្នកស្រីមិនចាំថានៅឆ្នាំណាពិតប្រាកដនោះទេ។
កវីនិពន្ធម្ចាស់បទ "ស្ពានអូរតាគី" រូបនេះ ទទួលបានពានរង្វាន់លេខមួយជាលើកដំបូងនៅឆ្នាំ១៩៥៧ ក្នុងការប្រឡងរឿងប្រលោមលោក ក្រោមអត្ថបទមួយដែលមានចំណងជើងថា "ទឹកភ្នែកនារី ឬស្នេហាលុះអវសាន"។ ក្រៅពីនេះ លោកក៏ធ្លាប់ទទួលពានរង្វាន់ជាច្រើនទៀតពីសម្ដេចព្រះបាទ នរោត្ដម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បទចម្រៀងដែលជាស្នាដៃលោកនិពន្ធ[កែប្រែ]
បទចម្រៀងដែលជាស្នាដៃនិពន្ធរបស់លោក គង់ ប៊ុនឈឿន គឺ÷
ស្នាដៃនិពន្ធ និង ទំនុកច្រៀងរបស់ គង់ ប៊ុនឈឿន | ||||
---|---|---|---|---|
លេរៀង | ឈ្មោះបទចម្រៀង | និពន្ធទំនុកច្រៀងដោយ | និពន្ធបទភ្លេងដោយ | អ្នកចម្រៀង |
១ | ស្ពានអូតាគី | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
២ | រំដួលដងស្ទឹងសង្កែ | គង់ ប៊ុនឈឿន | គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
៣ | ម្លប់ដូងទី១០ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
៤ | អនុស្សាវរីយ៍ខ្នងភ្នំសំពៅ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៥ | កូនស្រីអ្នកនេសាទ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | អ្នកស្រី រស់ សេរីសុទ្ធា |
៦ | បាត់ដំបងបណ្ដូលចិត្ត | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
៧ | សម្រស់នាងចែវទូកដ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
៨ | លាហើយសូម៉ាត្រា | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៩ | ជ្រោះពេជ្រចិន្តា | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
១០ | ស្ពានឈើអ័ព្វ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
១១ | ផ្គរលាន់ប៉ៃលិន | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
១២ | ខ្មាស់អស់បក្សា | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
១៣ | ថ្មគោលស្រមោលស្នេហ៍ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
១៤ | ស្នានក្រេមជាប់ថ្ពាល់ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
១៥ | ទំនួញហ្គីតាមាស | លោក ស៊ីន ស៊ីសាមុត | ||
១៦ | សែនស្ដាយថ្ពាល់ស្ដាំ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
១៧ | កុលាបដូនទាវ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
១៨ | បុទុមសុរិយាអូន | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
១៩ | អារសាច់ជូនម្ដាយ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
២០ | សុំផ្ទះអូនជ្រក | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
២១ | មន្ថាមាសបង | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
២២ | ស៊ីបាយបោកឆ្នាំង | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
២៣ | ទិញស្រាឲ្យឪ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
២៤ | នេះរឺកម្មខ្ញុំ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
២៥ | អូរជ្រៅជម្រៅស្នេហ៍ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | លោក ស៊ីន ស៊ីសាមុត |
២៦ | កំលោះហុងដាកញ្ញាប៉េសេ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
២៧ | ទំនួញបុទមសុរិយា | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
២៨ | បេះដូងកំព្រា | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
២៩ | កណ្ដុរលេងសួន | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣០ | អ្នកបើកត្រាក់ទ័រ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣១ | បូតសណ្ដែក | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣២ | មេឃាភ្នំពេញតារាបាត់ដំបង | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣៣ | រសស្នេហ៍ឧត្តម | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣៤ | នាងដើរទៅណា? | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣៥ | ស្បៃអក្ខរាចំប៉ាបាណន់ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣៦ | ព្រោះនាងមានប្ដី | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣៧ | សារ៉ាវ៉ាន់ស្លៀកខ្យល់ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣៨ | កន្ត្រិបទ្រឹមៗ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៣៩ | វិញ្ញាណផ្នូរខ្ញុំ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | |
៤០ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | ||
៤១ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន | ||
៤២ | លោក គង់ ប៊ុនឈឿន | លោក គង់ ប៊ុនឈឿន |
យោងតាមសំដី លោក សេង ដារ៉ា[កែប្រែ]
កវីនិពន្ធ និងជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករជំនាន់ដើម លោក សេង ដារា ដែលបានសិក្សាច្បាស់លាស់អំពីជីវប្រវត្តិរបស់ លោក គង្គ ប៊ុនឈឿន មានប្រសាសន៍ថា កវីនិពន្ធជើងចាស់រូបនេះ មានថ្វីដៃនិពន្ធសិល្បៈជាច្រើនផ្នែក មានជាអាទិ៍ ទំនុកច្រៀង បទភ្លេង ប្រលោមលោក ភាពយន្ត ដឹកនាំរឿង ព្រមទាំងចេះគូរគំនូរផងដែរ៖ «ដ្បិតតែគាត់ក្រីអភព្វរស់នៅគ្មានសេចក្ដីសុខរហូតដល់ថ្ងៃស្លាប់ តែរូបគាត់បានកសាងទុកធ្វើឲ្យយើងទាំងអស់គ្នាមើលឃើញអំពីភាពអស្ចារ្យ និងទេពកោសល្យរបស់គាត់ខ្លាំងណាស់ ដោយមិនអាចកាត់ថ្លៃបានឡើយ។ ហើយបើសិនជាអាច ខ្ញុំសូមឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង់រូបសំណាករបស់គាត់មួយទុកឲ្យកូនខ្មែរជំនាន់ក្រោយបានមើលជាការប្រសើរ»។
ជាងនេះទៅទៀត បទចម្រៀងរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ភាគច្រើនបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមជាតិ ដែលទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ចង់ឃើញ និងចង់ទស្សនាដល់ទីកន្លែង ជាពិសេសទឹកដីស្រុកកំណើតរបស់លោកនៅខេត្តបាត់ដំបង តែម្ដង។ ជាក់ស្ដែង បទចម្រៀងល្បីៗរួមមាន ម្លប់ដូងទី១០ អារសាច់ជូនម្ដាយ អនុស្សាវរីយ៍ខ្នងភ្នំសំពៅ កូនស្រីអ្នកនេសាទ ដែលច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា និងបទ រំដួលដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ជាដើម។
មរណភាព[កែប្រែ]
កូនស្រីរបស់កវីនិពន្ធល្បីឈ្មោះរូបនេះ ឲ្យដឹងទៀតថា ឪពុករបស់អ្នកស្រីបានស្លាប់កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ ៣ឆ្នាំដោយសារជំងឺមហារីកតំរង់នោម៖ កាលពីគាត់ធ្វើទុក្ខដំបូង គាត់ដូចជាពុំមានជំងឺមហារីកទេ តែក្រោយពេលវះកាត់ហើយ យើងបានពិនិត្យតាមដានរៀងរាល់ឆ្នាំ ប៉ុន្តែឪពុកខ្ញុំគាត់អត់បានចាប់អារម្មណ៍នឹងជំងឺនេះ ហើយក៏ចេះបណ្ដោយរហូតដល់មានការដុះសាច់ ទើបចាប់ផ្ដើមព្យាបាលតែម្ដង។
កវីនិពន្ធគ្មានគូប្រៀប លោក គង្គ ប៊ុនឈឿន បានលាចាកលោកទៅក្នុងវ័យ ៧៧ឆ្នាំ។ ស្នាដៃចុងក្រោយរបស់លោកមួយទៀតមុននឹងលោកចាកចេញពីកម្ពុជា ទៅរស់នៅក្រៅប្រទេស គឺលោកបានសរសេរសៀវភៅប្រលោមលោកមួយដែលមានចំណងជើងថា វាសនារបស់កញ្ញា តាត ម៉ារីណា ប្រឡោមលោកបែបសម័យបច្ចុប្បន្នដែលមានជាប់ទាក់ទងជាមួយ លោក ស្វាយ ស៊ីថា (ជានរណាស្វែងយល់ដោយខ្លួនឯង) និងត្រូវជាអ្វីនឹង អ្នកស្រី ឃួន សុផល ដែលសៀវភៅប្រឡោមលោកមួយក្បាលនេះមាននិយាយពី សង្គ្រាមទឹកអាស៊ីត បន្ទាប់ពីចេញផ្សាយអត្ថបទរបស់លោកភ្លាម សមត្ថកិច្ចខ្មែរបានតាមចាប់រូបលោក ធ្វើឲ្យក្រុមគ្រួសាររបស់កវីនិពន្ធជើងចាស់រូបនេះ ត្រូវជម្លៀសចេញទៅប្រទេសថៃ មួយរំពេច មុននឹងបានសិទ្ធិបន្តទៅរស់នៅប្រទេសន័រវេសន៍។
អ្នកស្រី ប៊ុនឈឿន សូរិដា អះអាងថា មូលហេតុដែលអ្នកស្រីមិនបានចេញទៅរស់នៅជាមួយឪពុកនៅពេលនោះ ដោយសារអ្នកស្រីជាប់រវល់ការងារផ្នែកសិល្បៈនៅរាជធានីភ្នំពេញ៖ កាលណោះដោយសារនាងខ្ញុំរស់នៅក្រៅបន្ទុកពីឪពុកម្ដាយ ខ្ញុំទៅហើយ។ ចំណែកប្អូនៗរបស់នាងខ្ញុំ ពួកគេរស់នៅក្នុងបន្ទុកគ្រួសារជាមួយឪពុកខ្ញុំ។ ហើយម្យ៉ាងទៀត កាលដែលគាត់ចេញទៅក្រៅប្រទេសក៏ឪពុកខ្ញុំមិនបានប្រាប់ថាមានរឿងរ៉ាវកើតឡើងដែរ។
ក្រោយពីទទួលដំណឹងមរណភាពភ្លាម ពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងប្រទេស និងអ្នករស់នៅក្រៅប្រទេស បានផ្ញើសារចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កវីនិពន្ធ គង្គ ប៊ុនឈឿន និងសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់កវីជើងចាស់ដែលមានថ្វីដៃរូបនេះ។
ទន្ទឹមគ្នានេះដែរ បណ្ដាំចុងក្រោយរបស់កវីនិពន្ធម្ចាស់បទ ស្ទឹងសង្កែរូបនេះ ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) នៅមុនពេលលោកទទួលមរណភាពនោះ លោកបានផ្ដាំផ្ញើឲ្យពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមសាមគ្គីគ្នា ហើយត្រូវចេះស្រឡាញ់ និងថែរក្សាប្រពៃណីវប្បធម៌របស់ជាតិឲ្យបានគង់វង្ស៖ «យើងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បានប្រទេសជាតិរបស់យើងរស់នៅរុងរឿងបាន ហើយបើកាលណាបែកបាក់គ្នា នឹងវិនាសហិនហោចអស់គ្មានថ្ងៃរីកចម្រើនបាននោះទេ»។
អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន សាច់ញាតិនឹងយកទៅតម្កល់ទុកនៅក្រុងបាត់ដំបង នៅខែឧសភា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណា សាច់ញាតិមិនទាន់បញ្ជាក់ទីកន្លែងសម្រាប់បញ្ចុះអដ្ឋិធាតុនៅវត្តណាឲ្យបានច្បាស់លាស់នៅឡើយ៕