ជំងឺបក្សីដែលបណ្តាលមកពីប្រូតូសូអ៊ែរផ្សេងៗទៀត
ប្រូតូសូអ៊ែរ (Protozoai)
Plasmodium Gallinaceun (Avian malaria)[កែប្រែ]
របៀបឆ្លងជំងឺ (Transmission)[កែប្រែ]
មូស ជំពូក Aedes ជាអ្នកចំលងជំងឺ
រោគសញ្ញា (Clinical Signs)[កែប្រែ]
កូនបក្សី បង្ហាញឲ្យឃើញសញ្ញានៃជំងឺភ្ហាមៗ ចំណែកឯបក្សីធំវិញបង្ហាញឲ្យឃើញនូវសញ្ញារ៉ាំរ៉ៃ ដូចជាសីតុណ្ហភាពរបស់បក្សីឡើងខ្ពស់ (ឡើងកំដៅ) រាគពណ៌ខៀវ ចុះស្គមជាបន្តបន្ទាប់ កង្វះឈាម ស្លេកស្លាំង ស្ពឹកកំរើកលែងរួច (Paralysis) និងស្លាប់។
រោគវិនិច្ឆ័យ (Diagnosis)[កែប្រែ]
អាចប្រព្រឹត្តទៅដោយពិនិត្យទៅលើរោគសញ្ញា ពិនិត្យឈាម ពិនិត្យថ្លើម ផាល និងខួរក្បាល (គៀសដាក់នៅលើកញ្ចក់ពិនិត្យ) ផាលរីកធំ (Spleromegaly) ថ្លើមរីកធំ (Hepatomegaly) ទីកន្លែងរបស់ (Merozoites ឬ Schizonts) ។
ការព្យាបាល (Treatment)[កែប្រែ]
- Mepacrire កំរិតៈ ៧,៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Chloroquin កំរិតៈ ៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Poludrine កំរិតៈ ៧,៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Pyrimethamine កំរិតៈ ០,៣ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Sulphadiazine កំរិតៈ ១០០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
Trichomonas gallinae (Avian trichomoniasis)[កែប្រែ]
របៀបឆ្លងជំងឺ (Transmission)[កែប្រែ]
អាចឆ្លងតាមចំណី និងទឹក ដែលមានមេរោគ
រោគសញ្ញា (Clinical Signs)[កែប្រែ]
សង្កេតឃើញបក្សីអន់ចំណី ស្រកទំងន់ (ស្គម) ហៀរទឹកមាត់ មានក្លិនមាត់អាក្រក់ មានសារធាតុដូចជាប្រូុម៉ានៅចំពុះ និងសិរ ចំណែកណង់មានពណ៌រាងស្វាយជាំក្រម៉ៅ។
រោគវិនិច្ឆ័យ (Diagnosis)[កែប្រែ]
អាស្រ័យទៅនិងរោគសញ្ញា ពិិនិត្យដោយមីក្រូទស្សន៍ នូវគំនាសវត្ថុវិភាគដែលបានមកពីគែរ និងបំពង់អាហារ នៅលើកញ្ចក់បណ្តុះ Glucose broth serum media។
ការព្យាបាល (Treatment)[កែប្រែ]
- Copper Sulphate កំរិតៈ ១:២០០០ ដោយធ្វើការព្យាបាលរយៈពេលពី ៣-៥ថ្ងៃ
- Methronidazole កំរិតៈ ៦០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ ដោយធ្វើការព្យាបាលរយៈពេលពី ៥-៧ថ្ងៃ
- Furazolidine កំរិតៈ ២៥-៣០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ ដោយធ្វើការព្យាបាលរយៈពេល ៧ថ្ងៃ។
Trypanosoma Avium (Trypanosomiasis)[កែប្រែ]
របៀបឆ្លងជំងឺ (Transmission)[កែប្រែ]
មិនច្បាស់លាស់ អាចជារុយ Hippoboscid
រោគសញ្ញា (Clinical Signs)[កែប្រែ]
បក្សីចុះទំងន់ ខ្សោយ និងខ្វះឈាម (ស្លេកស្លាំង)
រោគវិនិច្ឆ័យ (Diagnosis)[កែប្រែ]
អាស្រ័យទៅលើរោគសញ្ញា និងពិនិត្យគំនាសឈាមនៅលើកញ្ចក់ (ដោយមីក្រូទស្សន៍)
ការព្យាបាល (Treatment)[កែប្រែ]
យើងអាចប្រើថ្នាំ Berenil ២ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ (ចាក់សាច់ដុំ)។
Sarcocystis Spp (Sarcosporidiosis)[កែប្រែ]
របៀបឆ្លងជំងឺ (Transmission)[កែប្រែ]
មានវដ្តជីវិតមិនច្បាស់លាស់ វាអាចឆ្លងតាមចំណីដែលមានមេរោគ
រោគសញ្ញា (Clinical Signs)[កែប្រែ]
សញ្ញាពុំមានលក្ខណៈច្បាស់លាស់ ស្លាកស្នាមនៅលើស្បែក ស្លាកស្នាមនៅលើសាច់ដុំ ខ្ចើកខ្ចកជើង Paralysis ហើយបក្សីអាចស្លាប់។
រោគវិនិច្ឆ័យ (Diagnosis)[កែប្រែ]
ការប្រែប្រួល (ស្លាកស្នាម) នៅលើសាច់ដុំ ការវះកាត់សាច់ដុំ ដើម្បីរកកន្លែងដែល Cyst នៅ និងធ្វើ Histopathology នៃសាច់ដុំ ដើម្បីរកមើល Sac like bodies។
ការព្យាបាល (Treatment)[កែប្រែ]
ពុំមានការព្យាបាលណាមួយអាចទទួលលទ្ធផលវិជ្ជមានទេ (មិនអាចព្យាបាល) បក្សីស្លាប់ត្រូវយកទៅចោលឲ្យបានត្រឹមត្រូវ។