បឹងកេត F.C.

ពីវិគីភីឌា
  • ឈ្មោះ​ផ្លូវការណ៍: បឹងកេត F.C.
  • រហ័ស្សនាម: នាគខៀវ
    The Blue Dragon
  • អក្សរកាត់: BKFC
  • ការកឃើញ: 2008
  • ទឹកដី: ភ្នំពេញ
  • កីឡដ្ឋាន: Olympic Cambodia
  • ផ្ទុកអ្នកទស្សនា: 30,000 នាក់
  • ប្រធានក្លឹប: ពុធ ធីតា
  • អ្នកគ្រប់គ្រង: បែរ មករា
  • គ្រូបង្គោល: Clement Teo
  • ក្របខ័ណ្ឌលីគ: លីគកំពូលកម្ពុជា
  • ឈ្នះពានខាប់:
    HSC 1 ដង
  • ឈ្នះពានលីគ:
    MCL 4 ដង
  • ថវិកាចំណាយ: $2 million[១]
    (2023-2024)
បឹងកេត F.C.

បឹងកេត F.C.ក្លឹបបាល់ទាត់ បឹងកេត (អង់គ្លេស: Boeung Ket Football Club) ហៅកាត់ថា (BKFC) គឺជាក្លឹបបាល់ទាត់អជីបដែលមានមូលដ្ឋាននៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (BKFC) ដែលមានរហ័ស្សនាមថា "នាគខៀវ" (The Blue Dragon) ក្លឹបនេះត្រូវបានបង្កើតឡើងដំបូងជាក្លឹបបាល់ទាត់ ចំការកៅស៊ូបឹងកេត (Boeung Ket Rubber Field F.C.) ក្នុងឆ្នាំ 2008 ។ ក្លឹបបឹងកេត គឺជាក្លឹបអជីបដ៏មានប្រជាប្រិយភាពមួយនៅក្របខណ្ឌលីគកំពូលកម្ពុជា ដែលពួកគេបានឈ្នះពាន លីគកំពូលកម្ពុជា MCL ចំនួន 4លើក និង ពានសម្ដេច ហ៊ុនសែន HSC ចំនួន 1លើក ហើយក្លឹបបឹងកេត ក៏ជាក្លឹបដែលតំណាងឱ្យក្លឹបអជីបនៅកម្ពុជា ដែលទៅប្រកួតប្រជែងពានធិបតី សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC President's Cup ផងដែរ ។[២]

ប្រវត្តិក្លឹប[កែប្រែ]

Club History

បឹងកេត F.C. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដោយលោក បែរ មករា ដែលជាពាណិជ្ជករ នៃក្រុមហ៊ុន ចំការកៅស៊ូបឹងកេត ដែលបានដាក់ឈ្មោះក្លឹបថា ក្លឹបបាល់ទាត់ ចំការកៅស៊ូបឹងកេត ឬ បឹងកេត រ៉ាប់បឺហ្វៀល (Boeung Ket Rubber Field F.C.) ដែលមានមូលដ្ឋានដំបូងនៅ ខេត្តកំពង់ចាម ។ ក្លឹបចំការកៅស៊ូបឹងកេត ដែលលេងនៅលីគ Division របស់កម្ពុជា ត្រឹមរយៈពេល នៃការបង្កើតក្លឹបបានពីរឆ្នាំ បឹងកេត បានឈ្នះពានកម្រិត Division A2 នៅឆ្នាំ 2010 និង ត្រូវបានឡើងទៅលេងនៅលីគលំដាប់ទី២ Division A1 នៅរដូវកាលឆ្នាំ 2011 ជាមួយ និង លទ្ធផល រងជើងឯក គួរឱ្យកត់សម្គាល់ ។ យ៉ាងណាវិញក្រោយមក ពួកគេបានឈ្នះកៅអី លីគកំពូលកម្ពុជា (MCL) ក្នុងឆ្នាំ 2012 ផងដែរ ។ ក្នុងឆ្នាំ 2012 ក្លឹបចំការកៅស៊ូបឹងកេត បានផ្លាសប្ដូរឈ្មោះក្លឹបថ្មីរបស់ខ្លួន ក្រោយរកបានដៃគូរឧប្ថម្ភថ្មី ពីក្រុមហ៊ុន ស្រាបៀរអង្គរ Angkor Beer ដែលបានប្ដូរឈ្មោះក្លឹបជា បឹងកេតអង្គរ (Boeung Ket Angkor F.C.) ផងដែរ ។ ទាំងការទទួលបានកៅអីលេងនៅលីគកំពូលកម្ពុជា MCL ទាំងការទទួលបាននូវការឧប្ថម្ភថ្មី ភាពជោគជ័យរបស់ក្លឹប បាននាំមកនូវការឈ្នះពាន លីគកំពូលកម្ពុជា ជាលើកដំបូងរបស់ពួកគេ ក៏ដូចជា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ក្លឹប នេះតែម្ដង ដោយពួកគេបានយកឈ្នះក្រុម ណាហ្គាខប F.C. ក្នុងលទ្ធផល ៣ ទល់និង ១ នាកាប្រកួតវគ្គផ្ដាច់ព្រ័ត្យ នៃពានរង្វន់ លីគកំពូលកម្ពុជា (MCL) ក្នុងឆ្នាំ 2012 ហើយវាជាជំហានដំបូងរបស់ ក្រុម បឹងកេតអង្គរ ដែលតំណាងឱ្យកម្ពុជាលេងនៅក្រខ័ណ្ឌអន្តរជាតិ សម្រាប់​ព្រឹត្តិការណ៍ AFC President's Cup ផងដែរ ។ [៣] [៤]

និមិត្មសញ្ញាក្លឹបថ្មី[កែប្រែ]

New Logo Club Symbol

ក្នុងឆ្នាំ 2017 ក្លឹបបឹងកេតអង្គរ បានបាត់បង់ដៃគូឧប្ថម្ភធំរបស់ខ្លួន នោះគឺក្រុមហ៊ុនស្រាបៀរកម្ពុជា (Cambodia Beer) ដោយសារច្បាប់កំណត់ថ្មីនៃលីគកំពូលកម្ពុជា MCL មិនអនុញ្ញាតឱ្យមានការផ្សាយផលិតផលស្រាបៀរនោះទេ ដូចនេះបានធ្វើឱ្យក្លឹបបឹងកេតអង្គរ ជួបនូវវិបត្តិហរិញ្ញវត្ថុធ្ងន់ធ្ងរ ហើយក្លឹបនិង ឈានដល់ការរំសាយផងដែរ ។ មកដល់ឆ្នាំ 2018 ដោយមិនចង់ឃើញក្លឹបរបស់ខ្លួនត្រូវរំសាយ ប្រធានក្លឹបលោក បែរ មករា បានសម្រេចចិត្តផ្ទេរក្លឹបបឹងកេតទាំងមូលទៅឱ្យ អ្នកស្រី ពុធ ធីតា ដែលជាពាណិជ្ជករម្នាក់ ដែលមាន​ស្វាមី​ជា​ជនជាតិ​ថៃ​ឈ្មោះ វ៉ាសូណាន់ រ៉ាត់ឆាគីត ហើយពេលនោះដែរ ក្លឹបទាំងមូលត្រូវបានផ្លាសប្ដូរថ្មី ដោយផ្លាសប្ដូរពី ក្លឹបបឹងកេតអង្គរ កាត់មកត្រឹមឈ្មោះ "ក្លឹបបឹងកេត" ហើយក្លឹបក៏បានធ្វើទំនើបកម្មនិមិត្មសញ្ញាក្លឹបរបស់ខ្លួនផងដែរ ដោយការចនា Logo ថ្មីត្រូវបានធ្វើឡើងដើម្បី​ឱ្យមាន​ភាពទាន់សម័យ និង ភាព​ទំនើប​ ស្រប​ទៅតាម​យុគសម័យ​ថ្មី​នៃ​បាល់ទាត់ ហើយនិមិត្មសញ្ញានេះក៏ផ្ដោតសំខាន់ទៅលើភាពទាក់ទាញយុវជនផងដែរ ។[៥]

អ្នកឧបត្ថម្ភអាវ[កែប្រែ]

Kit sponsors

រដូវកាល ឈុតអាវកញ្ចប់ អ្នកឧបត្ថម្ភអាវ
2008-2009 Kappa No sponsors
2010 Kappa Long Sreng International
2011 Kappa Long Sreng International
2012 Kappa Long Sreng International
2013 Kappa Long Sreng International
2014 Kappa Long Sreng International
2015 FBT Angkor Beer
2016 FBT Angkor Beer
2017 FBT Cambodia Beer
2018 FBT Cambodia Beer
2019 FBT Cambodia Airways
2020 EGO-Sport Cambodia Airways
2021 EGO-Sport Cambodia Airways
2022 EGO-Sport Cambodia Airways
2023 - 2024 EGO-Sport Cambodia Airways

អ្នកឧបត្ថម្ភ[កែប្រែ]

Sponsorship

រដូវកាល អ្នកឧបត្ថម្ភធំ អ្នកឧបត្ថម្ភបន្ទាប់
2023-2024 Cambodia Airways Wing Bank, Pocari Sweat, Camma Microfinance Limited , EGO Sport, Motor Cafe, Ly Hour Leasing PCL, AXIS, AKASA Media Solutions, AMS Sport.

អ្នកគាំទ្រ[កែប្រែ]

Supporters

រាល់ពេលមានការប្រកួតរបស់ បឹងកេត យើងតែងតែសង្កេតឃើញក្រុមអ្នកគាំទ្រដ៏រំជើបជួលរបស់ បឹងកេត ដែលមានរហ័សនាមថា "បឹងកេត12" (BK12) ដែលមានន័យថាកីឡាករបឹងកេតទី12 ដែលតែងតែស្រែកគាំទ្រពីការចាប់ផ្ដើមរហូតដល់បញ្ចប់ការប្រកួត ពាក្យស្លោកចំនួន 2 ដែលតែងតែយកមកបង្ហាញរបស់អ្នកគាំទ្រ ដូចជា "យើងតែងតែនៅក្បែរអ្នក" We always with you, និង "ក្រុមមួយក្ដីសុបិនមួយ" One Team One Dream ហើយនេះជាការគាំទ្រដែលមិនធ្លាប់មានពីមុនមកក្នុងលីគកំពូលកម្ពុជា ទង់នាគខៀវ បក់រវិចពាសពេញកីឡដ្ឋាន ដែលជាការគាំទ្រដ៏អស្ចារ្យមួយរបស់ក្លឹប ដែល តំណាងឱ្យ ក្រុងភ្នំពេញ

  • យ៉ាងណាវិញតាមការធ្វើស្ថិតិដ៏ច្រើនលើសលុប ក្រុមអ្នកគាំទ្របឹងកេត នៅតែទាមទារ និង ចង់ឱ្យក្លឹបទាំងមូលយក ក្រុងកំពង់ចាម ធ្វើជាទឹកដីរបស់ខ្លួន ។

កំណត់ត្រាក្លឹប[កែប្រែ]

Club Record

រដូវកាល ពានលីគ អក្សរកាត់ ពានខាប់ អក្សរកាត់
2012 Metfone Cambodian League MCL
2016 Metfone Cambodian League MCL
2017 Metfone Cambodian League MCL
2019 Hun Sen Cup HSC
2020 Metfone Cambodian League MCL

កីឡាករ ក្រុមបច្ចុប្បន្ន[កែប្រែ]

Player Current squad

ចំណាំ៖ ទង់ជាតិ​បង្ហាញ​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​បាន​កំណត់​ក្រោម​ច្បាប់​សិទ្ធិ​របស់ FIFA អ្នកលេងអាចកាន់សញ្ជាតិមិនមែន FIFA ច្រើនជាងមួយ ។

រដូវកាល 2023 - 2024

លេខអាវ តួនាទី (Pos.) សញ្ជាតិ (Nation) កីឡាករ (Player)
1 GK កុយ សាលីម
2 DF ស្លេ សេន
3 DF វ៉ាង ដាវីន
4 DF លី វ៉ាហេត
5 DF ឈឹង វិសនុ
6 DF សឿត ណាវ៉ា
7 FW ចន្ថា ចន្ធាកា
8 MF ជា វេសលី
9 FW សៀង ចន្ធា
10 FW ម៉ាត់ ណូរុន
11 FW ចាន់ វឌ្ឍនាកា
(ប្រធានក្រុម)
13 GK ស៊ូ សុវណ្ណនៀត
14 FW អ៊ូ ភារុណ
17 MF ហេង សុវណ្ណបញ្ញា
19 MF ទូច ម៉ាណុច
21 MF ម៉ូហាម៉ាត អារីហ្វីន
22 DF Yusuke Muta
23 DF តាំង ប៊ុនឆៃ
26 MF អ៊ាវ សុវណ្ណរ៉ា
27 FW Stefan Golubovic
32 MF ទិត្យ ឌីណា
33 GK ខឹម គុន្ធារ៉ា
41 MF Ryohei Yoshihama
66 DF កាន ពិសី
71 DF ភំ បារាំង
73 MF វ៉ាន់ តៃឡាមុី
87 GK ថា ចាន់រិទ្ធី
88 MF ណុប ដេវីដ

មើលផងដែរ[កែប្រែ]

See also

ឯកសារយោង[កែប្រែ]

  1. Transfer Market (2024) OVERALL MARKET VALUE CHANGE IN ALL CLUBS IN CAMBODIAN PREMIER LEAGUE, Website: transfermarkt.com, Publication: 15, May 2024
  2. Data Sports Group (2014) Team Info Boueng Ket FC, Website: globalsportsarchive.com, Copyright © Data Sports Group. All rights reserved.
  3. Phathyuth (2021) តោះ! មកដឹងពីប្រវត្តិសង្ខេបរបស់ក្លិបបាល់ទាត់បឹងកេត (Boeung Ket FC), Website: .golpages-cambodia.com, Publication: June 27, 2021
  4. អុឹង ចំរើន (2012) បឹងកេតឈ្នះពានខេមបូឌានលីគជាប្រវត្តិសាស្ត្រ[តំណភ្ជាប់ខូច], Website: postkhmer.com, Publication: Phnom Penh Post, September 17, 2012
  5. Thmey Thmey News (2018) បឹងកេត​បង្ហាញ​និមិត្តសញ្ញា​ក្លិប​ថ្មី ដែល​ត្រៀម​ផ្លាស់ប្តូរ​នៅ​រដូវ​កាល​ក្រោយ, Website: thmeythmey.com , Publication: 30, July 2018