ប្រធានាធិបតីវៀតណាម

ពីវិគីភីឌា
ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam
អ្នក​កាន់​តំណែងបច្ចុប្បន្ន
តូ លិម

ចាប់​តាំងពី ២២ ឧសភា ២០២៤
បែបបទលោក (ស្រី) ប្រធានាធិបតី
(ក្រៅផ្លូវការ)
ឯកឧត្តម
(ការទូត)
ប្រភេទប្រមុខរដ្ឋ
សមាជិកនៃ
និវេសនដ្ឋានវិមានប្រធានាធិបតី
អ្នកតែងតាំងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
អ្នកចាត់តាំងរដ្ឋសភា
រយៈពេលប្រាំឆ្នាំ (អាចបន្តបាន)
Constituting instrumentរដ្ឋធម្មនុញ្ញវៀតណាម
អ្នកសម្ពោធតំណែងហូ ជីមិញ
និម្មិតកម្ម2 September 1945; 78 ឆ្នាំកន្លងទៅ (1945-០៩-02)
អនុប្រធានអនុប្រធានាធិបតី
ប្រាក់ខែ១៥,៧៣០,០០០ ប្រចាំខែ[១]
គេហទំព័រគេហទំព័រផ្លូវការ (ជាភាសាវៀតណាម)

ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ភាសាវៀតណាមChủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam, បកប្រែចំមកថា "ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម") គឺជាប្រមុខរដ្ឋនៃប្រទេសវៀតណាមដែលត្រូវបានជ្រើសតាំងដោយសមាជិកនៃរដ្ឋសភាវៀតណាម។ ដោយសារ​តែប្រទេសវៀតណាម​ជា​រដ្ឋ​ឯកបក្ស ដូច្នេះបេក្ខភាពសម្រាប់មុខតំណែងប្រធានាធិបតីគឺត្រូវជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ​ម្យ៉ាងវិញទៀត ប្រធានាធិបតី​ត្រូវ​បាន​គេ​ចាត់​ទុក​ជាទូទៅថា​ជា​មុខតំណែង​ខ្ពស់​បំផុត​ទីពីរនៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​វៀតណាមបន្ទាប់​ពីអគ្គលេខាធិការបក្ស[២]

ក្នុងនាមជាប្រមុខរដ្ឋ ប្រធានាធិបតីត្រូវជាតំណាងឱ្យប្រទេសវៀតណាមទាំងក្នុងនិងក្រៅប្រទេស ហើយព្រមទាំងរក្សានូវប្រតិបត្តិការ កិច្ចសម្របសម្រួល និងស្ថិរភាពរបស់រដ្ឋាភិបាលជាតិឱ្យបានទៀងទាត់ និងព្រមទាំងការពារឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេសផង។

ប្រធានាធិបតីត្រូវតែជាសមាជិកក្នុងរដ្ឋសភា។ លើស​ពី​នេះ​ ប្រធានាធិបតី​ក៏មានឈ្មោះជាសមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត និង​ជា​សមាជិក​ការិយាល័យ​នយោបាយផងដែរ។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តជាស្ថាប័នជ្រើសរើសបេក្ខភាពប្រធានាធិបតី រួចពួកគេត្រូវបញ្ជូនបញ្ជីឈ្មោះបេក្ខភាពទាំងអស់នោះទៅឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបញ្ជាក់ និងតែងតាំង ដើម្បីមានឈ្មោះឈរបោះឆ្នោតផ្លូវការ។

ប្រធានាធិបតីអាចតែងតាំងអនុប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីផ្សេងៗទៀត ដោយមានការយល់ព្រមពីរដ្ឋសភា។ មិនតែប៉ុណ្ណោះ ប្រធានាធិបតី​ក៏​កាន់តំណែងជា​អគ្គមេបញ្ជាការ​​នៃ​កងកម្លាំង​ប្រដាប់អាវុធ​ប្រជាជន​វៀតណាម និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ការពារជាតិ និង​សន្តិសុខផងដែរ។ បន្ថែម​ពីលើ​នេះ ​ប្រធានាធិបតី​​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​យោធា និង​គណៈកម្មាធិការ​បក្ស​នគរបាលមជ្ឈិម។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១១ មក ប្រធានាធិបតីត្រូវជាប្រធានគណៈកម្មាធិការមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការ។

ឧត្តមសេនីយ៍តូ លិមគឺជាប្រធានាធិបតីកំពុងកាន់អំណាចសព្វថ្ងៃ ដោយបានឡើងមកកាន់អំណាចតាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បន្តពីលោកវ៉ូ វ៉ាន់ធឿង ដែលបានលាឈប់ពីតំណែងដោយសារការរំលោភបំពានវិន័យ និងបទប្បញ្ញត្តិរបស់បក្ស។[៣]

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. News, V. T. C. (13 August 2016). "(វៀតណាម) Lương của Chủ tịch nước, Thủ tướng, Chủ tịch Quốc hội là bao nhiêu? - VTC News". Báo VTC. {{cite web}}: |last= has generic name (help)
  2. "Bộ Chính Trị Quy Định 4 Chức Danh Lãnh Đạo Chủ Chốt Của Đảng, Nhà Nước". https://congdoanhaiphong.vn/tin-tuc-su-kien/danh-muc-trong/bo-chinh-tri-quy-dinh-4-chuc-danh-lanh-dao-chu-chot-cua-dang-nha-nuoc-4300.html. 
  3. "To Lam becomes new State President". Vietnam+ (VietnamPlus). Vietnam News Agency. 2024-05-22. Retrieved 2024-05-23.