ព្រះបាទបរមរាជាទី៩ អង្គសូរ
ព្រះបាទបរមរាជាទី៩ អង្គសូរ | |||||
---|---|---|---|---|---|
ព្រះចៅក្រុងកម្ពុជា | |||||
រជ្ជកាល | ១៦៥៩-១៦៧២ | ||||
រាជ្យមុន | ព្រះបាទរាមាធិបតីទី១ ចៅពញាចន្ទ | ||||
រាជ្យបន្ត | ព្រះបទុមរាជាទី២ ស្រីជ័យជេដ្ឋា | ||||
| |||||
សាសនា | ព្រះពុទ្ធសាសនា និងក្រុងឧដុង្គ |
ព្រះបាទបរមរាជាទី៩ អង្គសូរ (១៦៥៩-១៦៧២)[កែប្រែ]
ក្រោយពីដេញទ័ពយួនចេញថយទៅវិញអស់ទៅអង្គសូរជាព្រះរាជបុត្រឧទ័យបានឡើងគ្រងរាជ្យនៅឧដុង្គមានជ័យក្នុងព្រះជន្ម២៦វស្សា។ ព្រះអង្គទ្រង់លើអង្គឡីក្សត្រីជាអនុជ(មាតាដទៃ)ជាព្រះទេពី។ ព្រះអង្គនៅមានម្នាង២ទៀតគឺ៖
- អ្នកម្នាងពៅមានបុត្រព្រះនាម អ្នកអង្គជី និមានបុត្រីនាម អង្គស្រីធិតា។
- អ្នកម្នាងទៃមានបុត្រានាម ចៅពញាសូរ និងបុត្រីអង្គអី។
លុះព្រះជន្មបាន២៩ព្រះវស្សា ព្រះអង្គធ្វើពិធីប្រាប្តាភិសេកឡើងសោយរាជ្យសម្បត្តិដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះបរមរាជាធិរាជរាមាធិបតី។ ព្រះអង្គទ្រង់លើកអង្គឡីជាអគ្គមហេសីព្រះនាមហៅ សម្តេចព្រះភគវតីព្រះចមក្សត្រី។ នៅឆ្នាំ១៦៧២ព្រះអង្គទ្រង់សព្វព្រះទ័យផ្សំផ្គុំបុត្រីនាមស្រីអង្គធិតានិងក្មួយនាមស្រីជ័យជេដ្ឋាជាបុត្រអង្គនន់ទី១។ ប៉ុន្តែជាអកុសលគឺបុត្រប្រសា និងក្មួយអង្គនេះបានបញ្ជូនបក្សពួកឱ្យចូលក្នុងព្រះបរមរាជវាំងលួចធ្វលគុតព្រះអង្គបានប៉ុន្មានខែក្រោយមក។ ចំណែកឯព្រះឧភយោរាជ អង្គតន់ ច្បាំងចាញ់ក៏ភៀសព្រះអង្គទៅស្រុកយួនជាមួយក្មួយនាម អង្គនន់(បុត្រអង្គអិម)[១]។
ឯកសារយោង[កែប្រែ]
- ↑ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី២០៨។