វនវាសី ចន្ទមុនី
១. ព្រះធម្មវនវាសី ចន្ទមុនី ឈ្មោះកំណើត ស៊ុន ចាន់វីរៈ ជាជនបោកប្រាស់ដ៏ប៉ិនប្រសប់មួយរូប។
២. ក្លែងខ្លួនជាសង្ឃ ជននេះ លាក់បាំងប្រវត្តិច្រើនសូម្បីតែប្រវត្តិរូប អាយុ និង ដើមកំណើតជាដើម។
៣.លោកថេរដីការតែរឿងហួសវិស័យតែពុំអាចធ្វើអ្វីឲ្យហួសវិស័យឲ្យមហាជនមើលឃើញបានសោះឡើយ។
៤.លោកហៃអើតាមគេរហូត(គេថាលោក១២០ឆ្នាំលោកធ្វើរបៀបថាអង្គឯង១២០ឆ្នាំអញ្ចឹង ពេលគេថាជួបលោក២០ ឬ ៤៧ឆ្នាំមុនលោកហៃអើតាមគេ ជួនកាលគេថាលោកជាតាបសកាលឆ្នាំ៩៧លោកថាធ្លាប់ជាតាបសដែរ) ចូលទោសក្នុងមុសាដែលព្រះពុទ្ធសាសនាប្រកាន់ភ្ជាប់មិនអាចខានបាន។
៥. ពេលកម្មវិធីមួយសម្ភាសន៍លោកថាតេជគុណបួសអាយុប៉ុន្មាន(លោកមានសង្ឃដីការថាបួសអាយុ១៣ឆ្នាំ) ក្រោយមកមានសារពត៌មានមួយទួលសួរ(លោកមានសង្ឃដីការថាបួសកាលអាយុ១៤ឆ្នាំ) ក្រោយមកលោកមាសរិទ្ធីទួលសួរលោក(លោកមានថេរដីការថាបួសអាយុ១៥ឆ្នាំទៅវិញ) ភិក្ខុសង្ឃពោលកុហកជាទោសធ្ងន់បំផុតក្នុងសីលទាំង៤របស់ភិក្ខុ។ អរិយសង្ឃពោលត្រឹមតែ១គឺ១ ២គឺ២ត្រឹមគ្រប់ពាក្យមិនមានលើសនោះទេ។
៦. ពេលមួយមានកម្មវិធីមួយគេទូលសួរថាចូលព្រៃបួសធ្វើធុតង្គប៉ុន្មានឆ្នាំហើយគុណម្ចាស់? លោកឆ្លើយថា ធ្វើធុតង្គក្នុងព្រៃ១០ឆ្នាំមកហើយ!
ចម្លើយសួរថាចូលព្រៃធ្វើធុតង្គ១០ឆ្នាំដោយរបៀបណា បើទើបតែបួសនៅឆ្នាំ២០១៨ហ្មឹង(និយាយរួមកុហកតែម្តង)
៧. ពេលកម្មវិធីរំដួលTVទូលសួរថា "តើគុណម្ចាស់ដែលប្រើទូរស័ព្ទឬfacebookទេ?" លោកបានឆ្លើយថា "មិនមានទូរស័ព្ទឬfacebookប្រើអស់រយ:ពេលប្រហែលជាង១០ឆ្នាំហើយ។ ពេលនោះភ្លាមៗខ្ញុំចូលទៅពិនិត្យមើលឃើញមានទាំងyoutube Facebook និង Tik Tok តែក្រោយមកឃើញ Deactivatedបាត់តែម្តង ក៏ប៉ុន្តែនៅតែមានពស្តុតាង ស្លាកស្នាមនៅបន្សល់ខ្លះៗមានន័យថាសច្ចធម៌មិនបាត់បង់នោះឡើយ នៅតែមានជាដរាប។
៨. គ្រាមួយសម្តេច ពិន សែមសួរលោកថាបួសប៉ុន្មានឆ្នាំហើយ លោកបានឆ្លើយថា"បួសបាន៨ឆ្នាំហើយ" តើបួសប៉ុន្មានឆ្នាំឲ្យពិតប្រាកដ?"
៩. លោកពោលអួតស្នាដៃថា "ការកសាងចេតិយនៅសៀមរាបម្តុំអង្គរ និង បឹងសរសរវៀចជាស្នាដៃរបស់លោកផ្ទាល់ដែលរៀនចេះពីក្នុងព្រៃមក" តែនៅពេលក្រុមអ្នកសារព័ត៌មានចុះទៅដល់ទីតាំងចេតិយ បែរជាម្ចាស់ចេតិយចេញមុខមកបដិសេដយ៉ាងដាច់អហង្ការថាគេធ្វើអស់លុយផ្ទាល់ខ្លួនរបស់គេទេ ពុំមានពាក់ព័ន្ធនឹងលោក ស៊ិន ចាន់វីរៈនោះឡើយ"។ សំនួរសួរថា "តើលោកចេះកុហកពីក្នុងព្រៃមែនទេ?" តាមខ្ញុំយល់ គួរកុំបន្ទោសព្រៃឲ្យសោះ ព្រៃមិនដឹងអ្វីនោះទេ!
១០. បក់ផ្លិតជាកិច្ចរបស់ព្រាហ្មណ៍សម័យខ្មែរមហានគរ តែលោកស៊ុន ចាន់វីរៈពោលអួតពីពុទ្ធសាសនាខ្មែរសម័យមហានគរទៅវិញ ធ្វើឲ្យជនស្លូតត្រង់ទូទាំងប្រទេសកម្ពុជាយល់ច្រឡំកាន់តែខ្លាំងឡើងអំពីពុទ្ធសាសនាបែងចែកមិនដាច់រហូតប្រកាន់ទិដ្ឋិជាបក្សពួកទៅវិញ។ តាមពិតការបក់ផ្លិតជាសម្តែងនោះទេពុំមែនជាការផ្សាយមេត្តាចិត្តនោះដែរ ព្រោះព្រះពុទ្ធជាម្ចាស់ អរិយបុគ្គល អរិយសង្ឃ និង លោកអ្នកបុគ្គលមានសីលទាំងឡាយលោកផ្សាយមេត្តាធម៌តាមរយ:អំណាចចិត្តទៅគ្រប់ចក្រវាឡទាំងអស់ មិនមែនបក់ផ្លិតទៅដល់នោះទេ។ ការពោលអួតថាបក់ផ្លិតជាការផ្សាយមេត្តាគឺជាការបោកប្រាស់បំផ្លាញ និង បំភ្លៃអំពីតម្លៃព្រះពុទ្ធសាសនាយ៉ាងច្បាស់ក្រឡែត។
១១. អង្ករ និង សណ្តែក១០គីឡូចូលព្រៃដាំជាបាយឆាន់មិនចេះអស់ សំនួរសួរថាព្រះសង្ឃធុតង្គចូលព្រៃសង្រួមឥន្រ្ទិយ៍អស់ហើយ ចាំបាច់អ្វីដាំបាយខ្លួនឯង អញ្ចឹងមានតែជាធុតង្គក្លែងក្លាយឬជាធុតង្គកុហកទេតើហ្ន៎។ និយាយបកក្រោយបន្តិចមានតែព្រះសុីវលីមួយអង្គតែប៉ុណ្ណោះដែលសំបូរដោយលាភកាន់តែបាត្រទទេបាយកើតពេញបាត្រ កាន់ជង្រុកស្រូវពេញជង្រុក កាន់តែឃ្លាំងមាសប្រាក់មាសប្រាក់កើនពេញឃ្លាំង ក្រៅពីនោះពុំមានដូចទ្រង់ឡើយ។
តើនេះជាការពោលអួតនូវគុណធម៌ទេដឹង?
១២. មានកម្មវិធីមួយបានទូលសួរលោក ស៊ុន ចាន់វីរ: ថាតើព្រះអង្គធ្លាប់ចួបតាបសសួងឬស្គាល់តាបសសួងទេ? លោកស៊ុន ចាន់វីរៈបានសង្ឃដីការថាធ្លាប់អាស្រ័យគ្នាទៅមកទៅវិញ! យី....លោកតាបសសួងសុគនៅថ្ងៃទី៨
ខែកញ្ញា១៩៩៩.....ហើយ លោកស៊ុន ចាន់វីរ:ទើបកើតឆ្នាំ១៩៩៩ហ្នឹង ខ្ញុំថា៩៥ចុះឲ្យលើសបន្តិចចុះ តើជួបដោយរបៀបណា? តើនេះមិនមែនជាការកុហកទេមែនទេ? កំពូលទ្រុស្តសីល គ្មានសីលធម៌ជាអ្នកបួសសង្រួមឥន្រ្ទិយ៍សូម្បីតែការពោលមុសា? តើជារឿងគួរពិចារណា និង ផុតវិស័យណាស់មែនទេ?
១៣. អំពីព្រឹត្តិការណ៍សោកនាដកម្មរត់ជាន់គ្នាស្លាប់នៅកោះពេជ្រគឺកើតឡើងនៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១០ លោក ស៊ុន ចាន់វីរ: បានសង្ឃដីការថាលោកកំពុងតែសមាធិនៅក្នុងព្រៃភ្នំ ហើយ មានសត្វទីទុយ១គូលាលោកមកភ្នំពេញមិនដឹងលាមកធ្វើអ្វីតែមួយឆ្នាំក្រោយមកស្រាប់តែមានមនុស្សជាន់គ្នាស្លាប់តែម្តង៕ សំនួរសួរថា បើលោកស៊ុន ចាន់វីរ:អាយុប៉ុន្មានពេលនោះហើយក្លាហាននៅក្នុងព្រៃទៀត? បើលោកស៊ុន ចាន់វីរ:ពេលនោះអាយុទើបបាន១០ឆ្នាំហ្នឹង!
នេះហៅថាមហាចោរប្រវត្តិសាស្រ្ត មិនត្រឹមតែកុហកមនុស្សរស់ទេ កុហកទាំងខ្មោចដែលស្លាប់ទៅហើយថែមទៀត សុីមរតកខ្មោចដែលគ្នាស្លាប់មិនដឹងអីពិតជាមហាអាក្រក់បំផុតមិនដែលមាន។(បើនិយាយពីពេលវេលានោះមកដល់ឥឡូវនេះគឺ១៤ឆ្នាំហើយ អញ្ចឹងមានន័យថាការចេញបួសរបស់លោក ស៊ុន ចាន់វីរ:គ្មានចំនុចណាមួយប្រសព្វគ្នាសោះ ដូច្នោះវាជាការកុហកទាំងស្រុង)។
វាសនាលោកស៊ុន ចាន់វីរ: និង បក្សពួក បងប្អូននឹងក្លាយជាបុគ្គលមហាកុហកប្រចាំប្រវត្តិសាស្រ្តមនុស្សជាតិតពូជពង្សវង្សត្រកូល៕
________________
*"មានបញ្ញា តែគ្មានសទ្ធាពុំបានបុណ្យនោះទេ សទ្ធាគ្មានបញ្ញានាំមកនូវការស្តាយក្រោយ" សទ្ធា និង បញ្ញាប្រៀបដូចជាដៃទាំងពីររបស់យើង ឯករុណាធម៌ និង មេត្តាធម៌ប្រៀបដូចជាជើងទាំងពីររបស់យើង ដៃ និង ជើងពឹងអាស្រ័យគ្នាជានិច្ច"។
**សម្ដេចឃោសនន្ទមានព្រះបន្ទូលថា " មេត្តាធម៌ ករុណាធម៌ បញ្ញាធម៌ត្រូវដើរទន្ទឹមគ្នាទើបរកឃើញនូវសទ្ធាពិត"។
ត្រង់នេះហើយព្រះអង្គមិនមែនជាអរិយបុគ្គលឬពុំមែនជាព្រះសង្ឃបរិសុទ្ធអ្វីនោះទេ។
ចំពោះខ្លួនខ្ញុំផ្ទាល់សែនអាណិតលោក ស៊ុន ចាន់វីរៈណាស់ព្រោះបើពេលមហាជនដឹងលឺល្បិចកំហូចតើលោកទៅពួននៅកំហែងដីឯណាទៅ?
ពេលគេលើកខ្ពស់ហួសមេឃ តែពេលធ្លាក់ក្រោមបាតដីហើយ ប្រជាជនកម្ពុជាលោកឆ្លាតវៃណាស់ គេតាមសង្កេតមើលរហូត សូម្បីតែរបៀបនិយាយស្តី ញញឹម ដេក ដើរ ឈរ អង្គុយ សើចជាដើម៕