ឧត្តរកុរុទ្វីប
ឧត្ដរកុរុទ្វីប ស្ថិតនៅទិសខាងជើងភ្នំសិនេរុ មានដើមកប្បព្រឹក្សប្រចាំទ្វីប មនុស្សក្នុងទ្វីបនោះមិនរវល់កង្វល់ដោយកសិកម្ម ពាណិជ្ជកម្មឡើយ ចង់បានអ្វី ចង់បរិភោគចំណីអាហារបែបណា គ្រាន់តែដើរទៅដល់ដើមកប្បព្រឹក្សបានដូចប្រាថ្នា ស្ត្រីមានគភ៌៧ថ្ងៃប្រសូតបុត្តធីតា ប្រសូតបាន៧ថ្ងៃចេះដើរចេះរត់។