ឧិ!សំនៀង
ច្រៀងដោយ នភ ហង្សផលា
និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩
១. ឧិ! សំនៀង ពៅតែងច្រៀងឮល្វើយៗ ហាក់ដង្ហោយ អោយរៀមព្រឺព្រួចអារម្មណ៍
ដូចទេពមន្តស្នេហ៍ បបោសអង្អែល សូររណ្តំ ក្នុងទ្រូងរងំ ពុំរសាយនឹកតែពំងា។
២. ឧិ! ម្លប់ត្រែង កន្លែងដែលយើងធ្លាប់ជ្រក រៀមស្កាត់រក ជួបពន្លកដួងទ័យា
នួននាងទូលក្អម ខាបអារម្មណ៍អោយរៀមរងា បេះដូងទាមទារ សាសងគ្នាថ្នម
ប្រលោមស្នេហ៍។
បន្ទរ. ឧិ! ម្ចាស់សំនៀង សូមច្រៀងបំពេរជាថ្មី រាល់រាត្រី អោយហប្ញទ័យរៀមបានល្ហែ
ចិត្តជាប់ចំណង ប៉ងប្រាថ្នាក្រមុំស្រុកស្រែ ដែលរៀមគួចស្នេហ៍ ច្រើនឆ្នាំខែតាំងពីក្មេងវ័យ។
៣. ឧិ! ខ្ទមស្បូវ នៅឈរចែងអនុស្សា ឆ្លាក់ចិន្តា អោយរៀមរ៉ាគេងនឹកអាល័យ
សៀងស្រស់តូចតន់ បងបែរបន់ជួបរាល់យប់ថ្ងៃ សណ្តំហឬទ័យ អោយកវីស្រមៃតែអូន៕